លោកជំទាវអភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារងាយរងគ្រោះ និងជនចាស់ជរា ចំនួន ០៥គ្រួសារ ក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ រសៀលថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ខេត្ត លោកស្រី ឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរងនគរបាលខេត្ត និងសហការី បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនជួបការលំបាក មិនបានចេញធ្វើចំណាកស្រុកក្រៅប្រទេស និងបងប្អូនដែលចេញទៅធ្វើការក្រៅបន្សល់ទុកម្តាយឪពុកចាស់ជរា នៅចាំផ្ទះ សរុប ចំនួន ០៥គ្រួសារ។ដោយបាននាំយកអំណោយរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធាន គ.ខ.ប.ជ ខេត្ត ជូនគ្រួសារងាយរងគ្រោះ ចំនួន ០៥គ្រួសារ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន៖

១.ស្ថិតក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន ០២គ្រួសារ៖
-លោកស្រី រស់ ម៉ិច ទទួលបានៈ អង្ករ ចំនួន ២០គីឡូក្រាម ឃីត១កញ្ចប់ និងថវិកា ចំនួន ៥០ ០០០រៀល, អនុភូមិ ចំនួន ២០ ០០០រៀល លើកទឹកចិត្តមីងនៅវត្តដាំបន្លែ ចំនួន ៣០ ០០០រៀល។
-លោកស្រី យឺន ទទួលបាន អង្ករ ចំនួន ២០គីឡូក្រាម ឃីត១ កញ្ចប់ និងថវិកាចំនួន ៥០ ០០០រៀល។

២.ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ចំនួន ០៣គ្រួសារ៖
-លោកស្រី ជឹម សឹង ពិការដេីរមិនរួចទទួលបាន អង្ករ ចំនួន ២០គីឡូក្រាម ឃីត១ កញ្ចប់ និងថវិកា ចំនួន ៥០ ០០០រៀល។
-លោក ជឹម យឿន ពិការដេីរមិនរួចទទួលបាន អង្ករ ចំនួន ២០គីឡូក្រាម ឃីត១ កញ្ចប់ និងថវិកា ចំនួន ៥០ ០០០រៀល។
-លោក ចាន់ សុផា ទទួលបាន អង្ករ ចំនួន ២០គីឡូក្រាម ឃីត១ កញ្ចប់ និងថវិកា ចំនួន ៥០ ០០០រៀល ចាស់ជរា និងមានជម្ងឺប្រចាំកាយ ៕