ខេត្តកំពង់ធំ៖ បែកធ្លាយក្លិនស្អុយចេញពី មន្រ្តីកងរាជអាវុធហត្ថស្រុកបារាយណ៍ លួងលោមស៊ីស៊ិនមេម៉ាយកូន២ ភ្លាត់ស្នៀតមានកូនជាមួយគ្នា ខាងប្រុសប្រើល្បិចបង្ខំម្តងហើយម្តងទៀត អោយខាងស្រីយកកូនចេញ លុះយកកូនចេញបានហើយ ខាងប្រុសលួចទៅរៀបការគូរថ្មី ធ្វើឲ្យនាងរងទុក្ខទឹកភ្នែក ស្តាយខ្លួនស្តាយប្រាណ ស្តាយពាក្សសម្បត់ ស្បត់ស្បែរសច្ចារ្យ ថារស់នៅជាមួយគ្នា ធ្វើឲ្យនាងទប់ចិត្តមិនបាន បង្ហោះសារ តាមបណ្តាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ។
នាងខ្ញុំសូមបង្ហាញចរឹកមុខមាត់ពិត របស់ប្រុសម្នាក់នេះជាអ្នកធ្វើការក្នុងមន្ត្រីរាជការ ឈ្មោះសូ សិទ្ធី ជាមន្រ្តីកងរាជអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ គាត់បានទាក់ទងសេចក្តីស្នេហាជាមួយនាងខ្ញុំ ក៍បានសន្យាថាស្រលាញ់គ្នាអស់មួយជីវិត មិនទៅចោលនាងទេ លោកសូ សិទ្ធី ធ្លាប់បាននាំគ្នាទៅជួបម្តាយ និងបងប្អូន មិត្តភ័ក្ករបស់នាងផងដែរ នៅឯខេត្តកំពត ស្នេហារវាងនាងទាំង២នាក់ បានរឹតបណ្តឹងចំណងស្នេហាកាន់តែស៊ីជម្រៅ ឈានទៅដល់មានគម្រោងរៀបការជាមួយនិងគ្នា ខាងប្រុសធ្លាប់ឲ្យលុយខាងស្រីជិត២០០០ដុល្លា សម្រាប់ប្រកបមុខរបររកស៊ី ។
ប្អូនស្រីអភ័ពស្នេហ៍ បានបន្តថា ដោយក្តីស្រឡាញ់ បានលះបង់អ្វីៗគ្រប់បែបយ៉ាងទៅអោយលោកសូ សិទ្ធី យើងទាំងពីរនាក់រស់នៅជាមួយគ្នា ចាប់តាំងពីខែ១១ ឆ្នាំ ២០១៩ រហូតមានកូនជាមួយគ្នា ជាងមួយខែ នាងបានប្រាប់គាត់ដែរ តែគាត់បានបង្ខំអោយនាងខ្ញុំយកកូនចេញ ដំបូងឡើយខ្ញុំប្រកែកមិនព្រមយកកូនចេញទេពីព្រោះយើងស្រលាញ់គ្នាណាស់ តែនៅបង្ខំខ្ញុំនៅតែដដែលៗមិនព្រមឈប់សោះ ហើយនៅជាមួយគ្នាសុខៗសោះ មិនដឹងមានរឿងអី ស្រាប់តែទៅលួចភ្ជាប់ពាក្យជាមួយស្រីផ្សេងទៅវិញ ហើយរៀបការជាមួយស្រីផ្សេង ដោយនាងមិនបានដឹងខ្លួនសោះ។
នាងអភ័ពស្នេហ៍សុំមិនបញ្ជេញឈ្មោះ បានរៀបរាប់ថា នាងមានស្រុកកំណើតនៅខេត្តកំពត បានស្គាល់គ្នា ជាមួយលោក សូ សិទ្ធី ជាមន្រ្តីកងរាជអាវុធហត្ថស្រុកបារាយណ៍ ខេត្តកំពង់ធំ បង្កើតជាសេចក្តីស្នេហានៅក្នុងទីក្រុងភ្នំពេញ ក្នុងភោជនីយដ្ឋានមួយ ក្រោយមកក៏បានទំនាក់ទំនងគ្នាមករហូត នាងមកនៅជាមួយគ្នាក្នុងផ្ទះបងធម៌ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ជួនកាលដេកនៅផ្ទះសំណាក់ នាងបានបង្ហើបថា ក្រោយពី មានរឿងដោយសារខាងប្រុសលួចទៅភ្ជាប់ពាក្យ ហើយរៀបការជាមួយស្រីថ្មី លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពងធំ ក៏ធ្លាប់បានហៅនាងទៅដើម្បីសម្របសម្រួលគ្នា តែនាងពុំហ៊ានទៅ ដោយសារខាង ប្រុសគឺ លោក សូ សិទ្ធី បានគំរាមប្តឹងទៅតុលាការ គំរាមសព្វបែបយ៉ាងធ្វើឲ្យនាងភិតភ័យ ខ្លាចពុំហ៊ានមក ដោយសារនាងតែម្នាក់ឯង ពុំមានសាច់ញាតិបងប្អូនឡើយ។
មហាជនជាច្រើនកំពុងតែរងចាំមើលថា តើយុត្តិធម៌មានពិតដែរឬទេ ចំពោះស្រ្តីភេទទន់ខ្សោយ ក្បាលមួយ ស្រុកគេ ត្រូវបានគេគំរាមគំហែងទាំងផ្លូវចិត្ត និងផ្លូវកាយ រួមទាំងផ្លូវច្បាប់ ខណៈបុរសម្នាក់បោកខ្លួនប្រាណ បោកទាំងចិត្ត គេស៊ីឆ្អែតឆ្អន់ហើយ គេបោះចោលស្រវ៉ាគូរថ្មី បំភ័យប្តឹងនាងឡើងតុលាការ ។
ដោយ ខេមរា