ស្នងការ​នគ​បាល​ខេត្តកំពង់ធំ​មិន​ខ្វល់​ពី​ល្បែង​កន្ទុយលេខ​លក់​ដូច​ផ្សា​ត្រី​សង្ស័យ​ទុក​ចិញ្ចឹម​ឆ្នាំ​បាយ

0

​ខេត្តកំពង់ធំ​៖ ខណៈពេលដែល​ទូទាំង ខេត្ត​ក្រុង​បាន​បើក​យុទ្ធនាការ​បង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដើម្បី​ធានាបាន​ក្នុងការ​អនុវត្តន៍ ភូមិ​ឃុំ​មាន​សុ​វត្តិភាព ទាំង​៩​ចំនុច តែ​បែរជា​ស្នងការ​ខេត្តកំពង់ធំ ឡើង​ថ្មី​មិនទាន់​ហ៊ាន​កំរើក បណ្តែតបណ្តោយ ឲ្យ​មាន​ការលក់​កន្ទុយលេខ​ដូច​ផ្សា​ត្រី ដោយ​ពុំមាន​សកម្មភាព​បង្ក្រាប​ល្បែងស៊ីសង នាំគ្នា​ស​ង្ងំ​លាក់ខ្លួន​ដូច​សត្វ​ពង្រូល​។​ ​Image20

ល្បែងស៊ីសង​លក់​កន្ទុយលេខ ជាច្រើន​កន្លែង ត្រូវបាន​គេ​ឃើញ​មានការ​លក់​ដូច​ផ្សារ​ត្រី ដោយ​គ្មាន​ខ្លាចក្រែង ពី​សំណាក់​ច្បាប់​នោះទេ ដោយសារតែ​គេ​សង្ស័យថា ការលក់​កន្ទុយលេខ​នេះ មានការ​ឃុបឃិត​ពី​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ប​ល្ល័​ង្គ ដែល​កំពុង​លូកដៃ​ជ្រៅ​ប្រព្រឹត្ត​អំពើពុករលួយ ប្រឆាំងនឹង​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល យក​អនុសាសន៍​ដ័​ថ្លៃថ្លា​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាន់ឈ្លី​ចោល ដោយ​មិន​គិតពី​អសន្តិសុខ​របស់​ប្រជាពលរដ្ឋ​។​ ​Image21

មិនតែប៉ុណ្ណោះ លោក នុត វ​ណ្ណី អតីត​មេ​ប៉ុស្តិ៍​កំពង់ថ្ម ឥឡូវ​ផ្លាស់​ទៅ​ទទួល​ផែន​សន្តិសុខ​នៃ​អធិការ​ស្រុក​បារាយ៍ មិន​ត្រឹមតែ​មិន​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិភាព បែរជា​ឲ្យ ប្រព​ន្ឋ​ជា​មេ​កន្ទុយលេខ​ដ៏​ធំ​នៅក្នុង​ភូមិ តា​ត្រាវ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដូច្នេះ​តើ​ប្រជាពលរដ្ឋ​អាច​ជឿ​បានទេ បើ​មន្ត្រីប៉ូលិស​គ្រប់ គ្រង​តែ​ប្រព​ន្ឋ​ខ្លួនឯង​មិនបាន​ផង​នោះ មានមុខ​ឯណា​ទៅ​គ្រប់គ្រង​ប្រជាពលរដ្ឋ ។​Image22

តាម​ការ​ឲ្យ​ដឹង​ពី​លោក នុត វណ្ណី មន្ត្រីប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​បារាយណ៍ បាន​និយាយថា ប្រព​ន្ឋ​លោក​បាន​លក់​កន្ទុយលេខ​ពិត មែន ហើយ​លក់​មកជា​យូរណាស់​មកហើយ តែ​ខ្ញុំ​បាន​ឲ្យ​គេ​ឈប់​ដែរ តែ​គេ​មិន​ឈប់​ឡើយ ។​ ​លោក​ហេង ឈុន​ហ៊ី មេ​ប៉ុស្តិ៍​ថ្មី បាន​ឲ្យ​ដឹងថា កន្លងមក​ល្បែងស៊ីសង ធ្លាប់បាន​ហៅ​មក​ព្រមាន និង​ធ្វើ​កិច្ចសន្យា​ម្តង​មក ហើយ តែ​វា​ពិបាក​ខ្លាំងណាស់ ក្នុងការ​ទប់ស្កាត់​ល្បែង​ចាក់​កន្ទុយលេខ ដោយសារតែ​នៅពេលដែល​ឃើញ​សមត្ថកិច្ច ប៉ូលិស មេ​កន្ទុយលេខ​យក​សៀវភៅ​លាក់ទុក​ក្នុង​កាបូប​បាត់ ចំណែក​ពត៌មាន​ថា មន្ត្រី​ប៉ុស្តិ៍ មានការ​ឃុបឃិត​គ្នា​ជាមួយ​កន្ទុយលេខ​នោះ លោក​មិនដឹង​ទេ ។ ​Image23

ពត៌មាន​ជាក់លាក់​បានបញ្ជាក់​ថា ឈ្មោះ​មេ​ឆ្នោត​នៅក្នុង​ផ្សា​កំពង់ថ្ម និង​កំពុង​ធ្វើ​សកម្មភាព​លក់​ចាញ់ឈ្នះ​ដើមទុន​ក្នុង​មួយ​ម្ចាស់ ជាង​១០​ម៉ឺ​ដុល្លា​ក្នុង​មួយថ្ងៃ មានឈ្មោះ ឆាយ គឹម ភេទ​ស្រី ផ្ទះ​អេង កា នៅ​ផ្សារ​កំពង់ថ្ម លោក​គុណ ប្រព​ន្ឋ​ឈ្មោះ​តឿ ផ្ទះ​អ្នកស្រី ចន្ថា ប្តី​ឈ្មោះ នី មន្ត្រីប៉ូលិស លោក ផល ប្រពន្ឋឈ្មោះ ស៊ី្រ   និង​ផ្ទះមួយ​កន្លែង​ទៀត​នៅ​ផ្លូវ​វាង​ថ្មី ស្ថិតនៅ​ភូមិ​ទួល​សង្កែរ ឃុំ កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ បន​ល្បែង​ទាំងនេះ ពុំ​ត្រូវបាន​អធិការដ្ឋាន​គរ បាល​ស្រុក​បារាយណ៍ យក​ភ្នែក​មើល​នោះទេ តែ​តាម​ប្រភព​ពត៌មាន មាន​ឲ្យ​ដឹងថា មេ​ឆ្នោត​ទាំងនេះ​បាន​បង់លុយ​ឲ្យ​លោក អធិការ​ស្រុក មេ​ប៉ុស្តិ៍ មេឃុំ និង​អភិបាលស្រុក​បារាយណ៍ តាម​ឋានៈ​អស់ ហើយ ទើបបានជា​ហ៊ាន​លក់​យ៉ាង​អានាធិបតេយ្យ​។​Image24

​ប្រជាពលរដ្ឋ បាន​សំណូមពរ​លោក ជូ សំអាន ស្នងការ​ដែល​ទើបតែ​អង្គុយ​កៅ​អ៊ី​ស្នងការ​ថ្មីៗ ល្មម​ប​ញ្ជេ​ញ​ស្នារ​ដៃ​ខ្លះ​ហើយ ព្រោះ​តាំងពី​ឡើង​តំណែង​មក ស្ងាត់​ដូច​ចោរលួច​សេះ ពុំមាន​សកម្មភាព​អ្វី​សូម្បីតែ​បន្តិច សោះឡើយ ព្រោះ​ល្បែងស៊ីសង​នោះ​នឹង​ចុង​ច្រមុះ របស់​លក់​រាល់ថ្ងៃ​មើល​អត់​ឃើញ​ទេ ។ Image25