ខេត្តស្ទឹងត្រែង៖ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះការងារ និងការជួយដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា និងមានតម្លាភាព ជៀសវាងមានបញ្ហារាំងស្ទះ ដែលអាចនាំឲ្យប្រជាពលរដ្ឋមើលឃើញពីភាពអវិជ្ជមាន ក្នុងការអនុវត្តការងារ ។ប្រសាសន៍ជំរុញនេះ ត្រូវបានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តលើកឡើងក្នុងពេលប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅរដ្ឋបាលខេត្ត ។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្នើដល់គ្រប់ប្រធានមន្ទីរ និងអង្គភាពទាំងអស់ដែលពាក់ព័ន្ធ សូមឲ្យយកចិត្តទុកដាក់ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋ បានលើក
ឡើង និងសំណូមពរនៅតាមវេទិការសាធារណៈនានា របស់ក្រុមប្រឹក្សាខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត លើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សា និងការទទួលខុសត្រូវចំពោះការងាររបស់អាជ្ញាធរ ។ ឯកឧត្តម ឈាង ឡាក់ មានប្រសាសន៍ទៀតថា:នៅក្នុងវេទិការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមប
ណ្តាឃុំ/ស្រុក នាពេលកន្លងមក មានប្រជាពលរដ្ឋមូលដ្ឋាន បានសំណូមពរឲ្យជួយដោះស្រាយនូវបញ្ហាប្រឈមនានាជាច្រើន ក្នុងនោះ អាជ្ញាធរពាក់ព័ន្ធមួយចំនួនបានដោះស្រាយរួចរាល់នៅនឹងកន្លែង ហើយនៅមួយចំនួនទៀត នៅមិនទាន់ដោះស្រាយ ដែលបញ្ហាទាំងនេះត្រូវបានប្រជាពលរដ្ឋ លើកឡើង និងសំនូមពរឡើងវិញជាថ្មី ដូចនេះត្រូវពិនិត្យ និងដោះស្រាយជូនពួកគាត់ ។
សូមបញ្ជាក់ថា:កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនេះ គឺរួមមាន៖ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ពិនិត្យ និងអនុម័តសេចក្តីព្រៀងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិដៅបន្តរបស់រដ្ឋបាលខេត្ត និងបញ្ហាផ្សេងៗផងដែរ ៕