ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងនិងសាលាដំបូងខេត្តកំពង់ធំប្រជុំមន្រ្តីនគរបាលយុត្តិធម៌

ខេត្តកំពង់ធំ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ មន្ត្រីនគរបាលយុត្តិធម៌ នៅក្នុងខេត្តកំពង់ធំ ពិធីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ៩ខែកក្កដា ឆ្នាំ ២០២០។

នៅក្នុងពិធី ប្រជុំមន្ត្រីនគរបាលយុត្តិធម៌ នៅសាលាដំបូង ខេត្ត កំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីលោកលាង សួគ៌ ប្រធានសាលាដំបូង ខេត្តកំពង់ធំ និងលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូង ខេត្តកំពង់ធំរួមទាំង លោកឧត្តមសេនីយត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល់ស្នងការនគរបាលខេត្ត ប្រធានពន្ធនាគារ លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផល លោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងព្រះរាជអាជ្ញារង ចៅក្រមក្រឡាបញ្ជី ចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរ សើរការដឹកនាំ របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែល បានបង្ហាញពីឆន្ទៈមុះមុតពន្លឿនការជំនុំជម្រះបញ្ហា ការកកស្ទះសំណុំរឿងដែលជាបញ្ហាជាច្រើនកន្លងមក ហើយសង្ឃឹមយ៉ាងមុះមុតថា លោកលាង សួគ៌ ប្រធានសាលាដំបូង លោកស៊ិន វិរៈ ព្រះរាជអាជ្ញា ចៅក្រម ក្រឡាបញ្ជីរ រួមទាំងអស់លោក លោកស្រី ដែលជាមន្រ្តី នគរបាលយុត្តិធម៌ សហការគ្នាបានល្អ ក្នុងការរកដំណោះស្រាយបញ្ហាកកស្ទះសំណុំរឿង ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងតែទទឹមរងចាំភាពយុត្តិធម៌ជូនពួកគាត់ដែលអាចទទួលយកបាន ។

បន្ទាប់ពីតាមបណ្តាស្ថាប័ន អង្គភាព ពាក់ព័ន្ឋ និងជាមន្រ្តីនគរបាលយុត្តិធម៌ បានប្រជុំពិភាគក្សា ចែលរំលែកនូវបទពិសោធន៍ រួមទាំងលើក យកចំនុចមានបញ្ហាប្រឈម ដូចជាការចំណាយថវិកាក្នុងការបញ្ជូនដីកា ដិការមិនដល់សាម៉ីខ្លួន ដែលជាហេតុធ្វើឲ្យមានការកកស្ទះសំណុំរឿង នៅសាលាដំបូង ក្រោយមកតាមបណ្តា អង្គភាពបាន ប្តេជ្ញាចិត្តសហការឲ្យបានល្អ ដើម្បីរួមគ្នាដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅក្នុងសាលាដំបូងខេត្តកំពង់ធំ។
ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានប្រសាសន៍ ក្រសួងយុត្តិធម៌មានគោលការណ៍ ដោះស្រាយការកកស្ទះសំណុំរឿង ដោយកន្លងមកប្រជាពលរដ្ឋ បានរអ៊ូរទាំងបញ្ហាកកស្ទះសំណុំរឿងដែលខាងតុលាការមានចំណាត់ការយឺតយ៉ាវ នៅក្នុងយុទ្ធនាការដោះសំណុំរឿងកកស្ទះនេះ មានការ គាំទ្រពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង រួមទាំងឯកឧត្តមទេស រដ្ឋមន្រ្តីACU ផងដែរ កន្លងមកការកកស្ទះសំណុំរឿងនៅក្នុងតុលាការខេត្តកំពង់ធំ ចំនួន២០៣៩រឿង ។

ឯកឧត្តម មាស សាវឿន បានបន្តថា ប៉ុន្តែចាប់តាំងពីថ្ងៃបើកយុទ្ធនាការ ដោយចុះអនុវត្តនៅថ្ងៃទី២៥ ខែឧសភា មកដល់ថ្ងៃទី ២២ ខែមិថុនា សង្កេតឃើញថា សំណុំរឿងនៅក្នុងតុលាការខេត្តកំពង់ធំ បានថយចុះជា ច្រើន នេះគឺជាកក្តាសំខាន់ដោយសារការយកចិត្តទុកដាក់លោក លាង សួគ៌ ប្រធានសាលាដំបូង និងលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា ព្រមទាំងអស់លោកអនុប្រធាន ចៅក្រម និងមន្រ្តីរបស់សាលាដំបូងទាំងមូល បានលះបង់គ្រប់ពេលវេលា និងការចូលរួមរបស់ ស្ថាប័ននិងជំនាញមានការពាក់ព័ន្ឋ ដូចជាមន្រ្តីនគរបាលយុត្តិធម៌ផងដែរ ។ដោយ ប៊ុន រដ្ឋា