អភិបាលរងខេត្តស្ទឹងត្រែង ជំរុញឲ្យថ្នាក់ដឹកនាំស្រុកសេសានបង្កើនការលើកទឹកចិត្តដល់មន្រ្តីរដ្ឋបាលស្រុក និងបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាកក ស្ទះនៅក្នុងមូលដ្ឋាន ឲ្យបានឆាប់រហ័ស

ខេត្តស្ទឹងត្រែង៖នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនិងការដំឡើងថ្នាក់ឋានន្តរស័ក្កិ តាមវេនជ្រើសរើសអតីតភាព និងឯកសារពាក់ព័ន្ធនឹងស្ថានភាពប្រែប្រួលរដ្ឋបាល មន្រ្តីរាជការស៊ី
វិល និងគ្រួសារ ការគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់រដ្ឋបាលស្រុកសេសាន នាព្រឹកថ្ងៃទី ០៩កក្កដានេះ ឯកឧត្តម ញ៉ែម សារី អភិបាល
រងខេត្ត បានជំរុញឲ្យថ្នាក់ដឹកនាំស្រុកសេសាន បន្តលើកទឹកចិត្តដល់មន្រ្តីរដ្ឋបាលស្រុកទាំងអស់ ក្នុងការបំពេញភារកិច្ចការងារ ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាកកស្ទះ ជូនប្រជាពលរដ្ឋក្នុងមូល
ដ្ឋានរបស់ខ្លួន ឲ្យបានឆាប់រហ័ស ។

អភិបាលរងខេត្តឯកឧត្តម ញ៉ែម សារី បានមានសង្កត់ធ្ងន់ថា:ការយកចិត្តទុកនេះ មិនមែនត្រឹមតែប្រជាពលរដ្ឋនោះ គឺត្រូវយកចិត្តទុកដាក់លើមន្រ្តីរដ្ឋបាលស្រុក ក៏ដូចជាក្រុមប្រឹក្សាស្រុកផងដែរ នោះទើបកិច្ចការងារដែលត្រូវបំពេញមានការពន្លឿនឆាប់រហ័ស និងទាន់ពេលវេលាបានយ៉ាងល្អប្រសើរ ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា:
មន្ទីរមុខងារសាធារណ:ខេត្ត មានតួនាទីនិងភារកិច្ច ជួយគណ:អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល តាមការប្រតិភូកម្ម អំណាចដល់ថ្នាក់ក្រោមជាតិ ដែលត្រូវសហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធរដ្ឋបាលក្រុង ស្រុក អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌយុទ្ធសា
ស្រ្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយ ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនានា ដើម្បីការអភិវឌ្ឍវិស័ យមុខងារសាធារណ: ។ ការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ផ្អែកតាមច្បាប់ ស្តីពីសហលក្ខន្តិក:មន្រ្តីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

ឯកឧត្តមបានផ្តាំផ្ញើរដល់មន្រ្តីរាជការស៊ីវិលទាំងអស់ នៅក្នុងរដ្ឋបាលស្រុកសេសាន ឲ្យខំប្រឹងប្រែងបន្ថែមើការងារ ដើម្បីជាការផ្តល់ទំនុកចិត្ត ដល់ប្រជាពលរដ្ឋមូលដ្ឋាន មានភាពកក់ក្តៅលើការដឹកនាំ និងដោះ
ស្រាយដោយរដ្ឋបាលស្រុកសេសាន ៕