ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវច្រានចោលការចោទប្រកាន់ពីភាគីម្ចាស់ព្រំដីទំនាស់ថាលោករំលោភបំពានដីគាត់

តាកែវ៖រឿងភាគីទំនាស់ជាប់ព្រំដីគ្នានៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលភាគីទំនាស់ជាប់ព្រំដី បាននិយាយចោទលោក ណុប នី ប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តតាកែវ ថាបានប្រើសិទ្ធិអំណាចនិងតួនាទីរបស់ខ្លួនរំលោភយកដីរបស់គាត់ ៩ម៉ែត្រចេញពីព្រំរបងខ្លួននោះ ត្រូវបានលោក ណុប នី ច្រានចោលថាជារឿងមិនពិតដូចគាត់និយាយនោះទេ ហើយលោកអះអាងថា គាត់មិនមានចេតនាណាទៅចង់បានដីរបស់ពួកគាត់នោះទេ គឺធ្វើអ្វីទៅតាមហេតុផលពិតដែលមាននៅលើប្លង់កម្មសិទ្ធិរបស់ភរិយារបស់គាត់ដែលមានតាំងពីយូរមកហើយ តែភាគីខាងជាប់ព្រំដីនោះទេដែលជាអ្នកកាយដីចូលដីរបស់ភរិយាគាត់ ទើបភរិយារបស់គាត់ស្នើសុំទៅអាជ្ញាធរក្រុងដូនកែវ និងមន្ទីរជំនាញសុរិយោដី សុំវាស់ជើងម៉ែត្ររវាងក្បាលដី ០២៦ . ក្បាលដី ១១៩៦ . ក្បាលដី ៩២០ ដើម្បីបញ្ជាក់ពីការពិត ចំពោះព្រំដីរបស់គាត់ ។ លោកបន្តថា នៅក្នុងពេលចុះវាស់វែងដោយម៉ែត្រដើរ និងការបាញ់GPS វាស់វែងនោះ គឺមានការចូលរួមពីអាជ្ញាធរក្រុង ភូមិ ឃុំ មន្ទីរជំនាញ រួមជាមួយភាគីទាំងសងខាងទាំងអស់ ដោយចុះហត្ថលេខាទទួលស្គាល់ ទាំងអស់ ដោយក្នុងការវាស់វែងនោះ គឺក្បាលដីលេខ ០២៦ ដែលជាក្បាលដីរបស់ភរិយារបស់លោក មានចេញក្រៅពីរបងព័ទ្ធលួស ជិត ៩ម៉ែត្រ ដូចការលើកឡើង ព្រោះព្រំដីនោះលោកបានធ្វើជើងតេចេញពីក្រៅរបង ដើម្បីទប់ទឹកនៅពេលទឹកឡើងកុំអោយវាយបាក់ដី ក្រោយមកម្ចាស់ព្រំដែលនៅជាប់នោះបាយកាយអាច៍ដីលក់ នៅពេលកាយនោះភាគីជាប់ព្រំបានកាយរំលោភចូលមកដីរបស់គាត់ទើប លោកស្រី កៅ ចាន់សុធី ដែលជាភរិយាស្នើសុំអោយអាជ្ញាធរក្រុងជួយចុះពិនិត្យលើបញ្ហានេះ ក្រោយចុះពិនិត្យរួចរាល់ហើយ ដោយវាស់វែងជាក់ស្តែងឃើញថា ដីរបស់លោកស្រី កៅ ចាន់សុធី មានទំហំដូចគាត់និយាយមែន តែខាងម្ចាស់ព្រំទាំងពីរក្បាលដីនោះ មិនព្រមទទួលយក និងមិនសុខចិត្ត ទើបកើតមានរឿងឡាយតាមបណ្តាញសារពត័មានសង្គមហ្វេសបុក និយាយចោទមករូបលោក ។
ចំពោះបញ្ហានេះ លោក សុខ អង្គារត្ន នាយករងរដ្ឋបាលក្រុងដូនកែវបានអោយដឹងថា ចំពោះបញ្ហានេះម្ចាស់ព្រំដីលេខ ០២៦ របស់លោកស្រី កៅ ចាន់សុធី បានស្នើសុំអោយអាជ្ញាធរក្រុងចុះពិនិត្យ និងវាស់វែងជើងម៉ែត្រដោយមន្ទីរជំនាញចំនួនពីលើក ដោយលើកទី០១ វាស់ដោយបាញ់អក្ស័តាម GPS ឃើញក្បាលដីលេខ ០២៦ មានទំហំចេញក្រៅរបង ០៩ម៉ែត្រ នៅលើកទី០២ វាស់ដោយម៉ែត្រដើរ ឃើញថា ជាង ០៨ម៉ែត្រ ចេញពីព្រំរបងរបស់លោកស្រី កៅ ចាន់សុធី ដោយចូលមកក្បាលដី ពីម្ចាស់មានក្បាលដីលេខ ១១៩៦ និងក្បាលដីលេខ ៩២០ ពិតប្រាកដមែន ។
ចំណែកលោក ហ៊ួត ប៊ុនលីម ប្រធានការិយាល័យភូមិបាលក្រុងដូនកែវបានអោយដឹងដែរថា ចំពោះការវាស់វែងលើក្បាលដីលេខ ០២៦ខាងលើ គឺជំនាញយើងបានធ្វើការវាស់វែងជាក់ស្តែងតាមប្លង់រឹងនោះ ឃើញថា ក្បាលដីនេះមានទំហំចេញពីព្រំរបង ជិត៩ម៉ែត្រដោយដែលមានក្នុងប្លង់កម្មសិទ្ធិពិតប្រាកដមែន តែភាគីជាប់ព្រំមិនព្រមទទួលយក ទើបកើតជាទំនាស់ ហើយត្រូវបានធ្វើការដោះស្រាយនិងសម្របសម្រួលដោះស្រាយដោយលោក កង អាណាន់ អភិបាលក្រុងដូនកែវ ។
ក្នុងនោះដែរភ្នាក់ងារយើងបានធ្វើការសួរទៅលោកអភិបាលក្រុងដូនកែវដែរថា លោកបានសម្របសម្រួលលើភាគីទំនាស់ទាំងនេះរួចរាល់ហើយ រងចាំតែភាគីទំនាស់ទាំងសងខាងមកធ្វើកំណត់ហេតុទទួលស្គាល់រាងខ្លួននៅក្រុង តែមិនដឹងជាមានបញ្ហាអ្វីទើបភាគីទំនាស់ម្ចាស់ក្បាលដីលេខ ១១៩៦ និងក្បាលដីលេខ ៩២០ ធ្វើការឡាយផ្សព្វផ្សាយដោយចោទប្រកាន់ និងមិនសុខចិត្តទទួលយកបែបនេះនោះទេ ហើយលោកនឹងពិនិត្យករណីនេះម្តងទៀត តែបើមិនត្រូវរូវគ្នាគឺមានតែភាគីទាំងសងខាងបន្តសំណុំរឿងនេះទៅថ្នាក់លើបន្តហើយ ។