សៀមរាប៖សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តសៀមរាបបានកើតឡើងយ៉ាងពេញបន្ទុក ហើយសូម្បីតែដីព្រៃសហគមន៍នឹងដីព្រៃស្ថិតក្នុងតំបន់គូលែនព្រហ្មទេពក៍ត្រូវក្រុមជនល្មើសកាប់ធ្វើអាជីវកម្មផងដែរ។ ក៍ប៉ុន្តែអាជ្ញាធរខេត្ត ផ្នែកដ្ឋបាលនឹងសមត្ថកិច្ចពាក់ព័ន្ទមិនបាន
យកចិត្តទុកដាក់បង្ក្រាបប្រកបដោយប្រសិទ្ធភាពនោះទេ។ ហើយករណីខ្លះមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននឹងសមត្ថកិច្ចពាក់ព័ន្ទត្រូវរងការចោទ ប្រកាន់ថាជាប់ទាក់ទងទៅនឹងបទល្មើសបំផ្លាញព្រៃឈើដើម្បីផលប្រយោជន៍ទៀតផង។
ជាការពិតសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅ តំបន់ស្រែណូយ ស្រុកវ៉ារិន ស្រុកស្វាយលើនឹងឃុំខ្វាវស្រុកជីគ្រែងបានឲ្តដឹងថាបទល្មើសកាប់បំផ្លាញព្រៃឈើប្រភេទប្រណិតនឹងឈើលេខ២យកទៅលក់នៅក្រុងសៀមរាបក្នុងនោះដេប៉ូជាសុភីនឹងដេប៉ូផេមផាត់ជាមេក្លោងដ៍ធំក្នុងការបើកប្រមូលទិញឈើដោយខុសច្បាប់ ហើយធ្វើការចែកចាយលក់បន្តឲ្យអាជីវកម្មផ្សេងៗទៀតកំពុងតែកើតមានឡើងយ៉ាងពេញបន្ទុក ដែលបញ្ហានេះនាំឲ្យព្រៃឈើនៅព្រំប្រទល់រវាងខេត្តសៀមរាប ខេត្តព្រះវិហារនឹងខេត្តឧត្តរមានជ័យប្រឈមនឹងការបំផ្លិចបំផ្លាញយ៉ាងមហត្តរាយគ្មានទីបញ្ចប់។
ពាក់ព័ន្ទករណីនេះកាលពីថ្ងៃទី២២រហូតដល់ថ្ងៃ២៤ខែកក្កដាឆ្នាំ២០១៤នេះកម្លាំងជំនាញរដ្ឋបាលព្រៃឈើសៀមរាបដឹកនាំដោយលោកប្រាក់ម៉ារីណានាយរងខណ្ឌសៀមរាបបានធ្វើការចុះត្រួតពិនិត្យនូវទីតាំងសិប្បកម្មកែឆ្នៃឈើនឹងដេប៉ូលក់ទិញឈើក្នុងក្រុងសៀមរាប ហើយនៅថ្ងៃទី២៤នេះបានឈានដល់ត្រួតពិនិត្យនៅចំណុចតំបន់ស្រែណូយស្រុកវ៉ារិនខេត្តសៀមរាបដែលគេដឹងថាជាចំណុចបទល្មើសកាប់បំផ្លាញព្រៃឈើនឹងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យបំផុត ក្នុងនោះត្រូវបានគេដឹងថាមានឈ្មួញជើងខ្លាំងរកស៊ីឈើប៉ាវផ្ដាច់មុខនៅតំបន់នោះឈ្មោះឆាយម្ចាស់ដេប៉ូស្រែណូយឈ្មោះចិត្តឈ្មោះរិតនឹងមានឈ្មួញជាច្រើនទៀតដែលគេលើកឡើងថាឈ្មួញរកស៊ីឈើដោយខុសច្បាប់នៅតំបន់ស្រែណូយមានគ្នារជិត៥០នាក់ឯនោះ។ សកម្មភាពរបស់មេព្រៃសៀមរាបដែលបានចុះត្រូតពិនិត្យនៅតាមទីតាំងសិប្បកម្មកែឆ្នៃឈើនឹងដេប៉ូជាប់ៗគ្នារនេះត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលទទួលស្គាល់ថាជាការត្រូតពិនិត្យទ្រង់ទ្រាយធំលើកទី២សម្រាប់ខេត្តសៀមរាបបន្ទាប់បីធ្វើការបង្ក្រាបកាលពីឆ្នាំ២០១០កន្លងទៅ។
ប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បន្នព្រៃឈើនៅចំណុចព្រំប្រទល់នៃខេត្តទាំង៣នៃភាគឧត្តរត្រូវបានក្រុមជនល្មើសកាប់បំផ្លាញអាជ្រៀកដឹកជញ្ជូនធ្វើអាជិវកម្មខុសច្បាប់យ៉ាងពេញបន្ទុក ហើយមិនដែលឃើញមន្ត្រីអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ទអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសនោះឡើយ។ ដូច្នេះពួកគាត់សូមអំពាវនាវដល់លោកអ៊ុករ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក៍ដូចជាលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់វិធានការទប់ស្កាត់បទល្មើសជាបន្ទាន់ ព្រោះវិនាសកម្មព្រៃឈើក្នុងខេត្តសៀមរាបឈានដល់ដំណាក់កាលត្រូវប្រកាសអាសន្នហើយ។
អ្វីដែលដែលគួឲ្យកត់សម្គាល់នោះប្រភពពីប្រជាពលរដ្ឋនឹងសមត្ថកិច្ចតូចតាចបានបង្ហើបឲ្យដឹងថាអ្នកជាប់ពាក់ព័ន្ទនឹងបទល្មើសបំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើដោយខុសច្បាប់សុទ្ធតែមន្ត្រីមានអំណាច មានសក្ក័លើស្មានឹងមានខ្នងអង្អែកយ៉ាងរឹងមាំថែមទៀតទើបពួកគេហ៊ានប្រព្រឹត្តបំពានច្បាប់គ្នានខ្លាចក្រែងអ្វីតាំងអស់។ដូច្នេះមានតែរដ្ឋមន្ត្រីក្រសួងកសិកម្មនឹងរដ្ឋមន្ត្រីក្រសួងបរិស្ថានទេដែលហ៊ាន ចាត់វិធានការតាមផ្លូវច្បាប់ដើម្បីទប់ស្កាត់បទលើ្មស។