ប្រធានសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ឧបត្ថម្ភអតីតយុទ្ធជន៣គ្រួសារ

ខេត្តកំពង់ធំ៖ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការងសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អំណោយ  ស្បៀងអាហារ រួមទាំងថវិការ និងសម្ភារៈដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ដើម្បីឲ្យថ្នាក់ដឹកនាំសមាគមនាំយកស្បៀងអាហារ ធ្វើការងារមនុស្សធម៌ ដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ធំ។

ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះសួរសុខទុក្ខ ពីជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងបានឧបត្ថម្ភជូនដល់បងប្អូន អតីតយុទ្ធជនចំនួន៣ គ្រួសារ ដែលជាជនពិការ រស់នៅ ភូមិព្រៃព្រាល(ក) ឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ និងបានប្រគល់ជូន នៅរសៀល ថ្ងៃសុក្រទី ១០ ខែ កក្ដដា ឆ្នាំ ២០២០ ។

អតីតយុទ្ធជនពិការទាំង៣ គ្រួសារ ទីមួយ លោក តា កែវ   ម៉ឹល អាយុ ៦២ឆ្នំា  ទីពីរលោក តា សុខហូ អាយុ ៦០  ឆ្នំា  និងទី៣លោក តា ប៊ុនថន អាយុ ៥៩ ឆ្នំា  ក្នុងមួយគ្រួសារទទួលបាន ការឧបត្ថម្ភមាន អង្ករ ចំនួន ២៥  គីឡូក្រាម មីចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនូន២យួរ និងថវិកាមួយចំនួនផងដែរ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានពាំនាំការផ្តាំផ្ញើរសាក សួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរ ការប្រកបមុខរបររស់នៅ របស់បងប្អូន អតីតយុទ្ធជនកម្ពុជា ដែលកន្លងមកបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុប្រទេសជាតិ  មាតុភូមិ ទទួលបានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ ។

ក្នុងឳកាសនេះដែរ ឯកឧត្តម សោម ស៊ុន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន ទាំងអស់ ចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាអភិបាល ដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺដ៏កាចសាហាវ មេរោគកូវិដ១៩ Covid-1 9 កាត់បន្ថយការជួបជុំ លាងដៃនិងសាប៊ូ ពាក់ម៉ាសនៅពេល ចូលក្នុងចំណោមមហាជន ដើម្បីការពារឲ្យមានការឆ្លងនៅក្នុងសហគមនយើង។

ដោយ ប៊ុន រដ្ឋា