​​ដីព្រៃ​របស់​រដ្ឋ ៥០០០ ហិច​តា​ក្នុងស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​

0

កំពង់ឆ្នាំង ៖ ​ត្រូវបាន​អ្នកមានអំណាច​រៀបចំ​ល្បិច​លក់​អោយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្តពោធិសាត់​ ​ផ្ទៃដី ៥០០០ ហិច​តា នៅ​ចំណុច​រលាប​ជ្រៃ​ក្បាល​ខ្លា ភូមី​ដំណាក់​អំពិល ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ត្រូវបាន​អ្នកមានអំណាច​ក្នុង​ខេត្តកំពង់ឆ្នាំង​បានរៀបចំ​ល្បិច​ក្នុងការ​លក់ដូរ​ឲ្យ​ទៅ​

ក្រុមហ៊ុន​ចិន​មួយ ដោយបាន​ប្រើប្រាស់​ល្បិច​ជ្រក​ក្រោម​ផ្ទៃដី​៣០០០​ហិច​តា​របស់ អគ្គបញ្ជាការ​កងកំលាំង​កាំភ្លើង​ធំ​។​ ​ទន្ទឹម​នោះ​ផងដែរ​ក៍បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៣០​គ្រួសារ​ដែលមាន​ផ្ទៃដី​ជាង​១៥០​ហិច​តា​ដែល​ពួកគាត់​បានរស់នៅ​នឹង​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៥​។​ប៉ុន្តែ​ដោយសារ​កន្លងមក​ពួកគាត់​ពុំមាន​លទ្ធភាព​ក្នុងការ​កាប់ឆ្ការ រុករាន​ដី​ក្នុង​ការដាំដុះ ក្នុងកំឡុងពេល​ដែល​ក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ​បានធ្វើ​ការចុះវាស់វែង​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ក៍បាន​តំរូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​កាប់ឆ្ការ​ដើម្បី​កំណត់​ព្រុំដី​ងាយស្រួល​ក្នុងការ​វាស់វែង​។​ ​នៅពេល​ដែរ​ប្រជាពលរដ្ឋ​បាន​ចុះទៅ​កាប​ប់​ឆ្ការ​ដើម្បី​កំណត់​ព្រុំដី​របស់​ពួកគាត់​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ នួន វិចិត្រ ដែលជា​អ្នកបញ្ជា​ផ្ទាល់ បាន​ហាមឃាត់ នឹង​បាន​គំរាមកំហែង​មឹន​ឲ្យ​កាប់​ឆ្ការព្រៃ​ឡើយ​។​001

​បើ​យោងតាម​ការស្រាវជ្រាវ​នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៤​របស់​ភ្ញាក់​ងារ​សារព័ត៌​មានបាន​ឲ្យ​ដឹងថា​÷​អគ្គបញ្ជាការ​កងកាំភ្លើងធំ​បានធ្វើ​ការស្នើរ​សុំ​ទៅកាន់​រដ្ឋាភិបាល​ដើម្បី​សុំ​ដី​ប្រមាណ​៥៧០០​ហិច​តា ដែល​បាន​គូរ​ប្លង់​ចេញ​ដោយ​លោក ចេង ញ៉ា​ន់ អភិបាលខេត្តរង​កំពង់​ឆ្នាំង​។​ប៉ុន្តែ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​តែ​ផ្ទៃដី​៣០០០​ហិច​តា​ប៉ុណ្ណោះ​សំរាប់​កងកំលាំង​កាំភ្លើង​ធំ​ធ្វើជា​ទីតាំង​ហ្វឹកហាត់​នឹង​បាញ់​សាកល្បង​។​ក្រោយពី​ការសំរេច​របស់​រាជរ​ដ្ឋា​ភិ​បាល​មក​អគ្គបញ្ជាកា​រកាំ​ភ្លើង​ធំ​បានទទួល​នូវ​ដី​៣០០០​ហិច​តា​នឹង​បានធ្វើ​ការលើក​ព្រុំដី​ដើម្បី​កំណត់​ព្រុំដី​របស់​កងទ័ព​។ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤​កងទ័ព​បានធ្វើ​ការលើក​ព្រុំដី​ដោយ​សំអាង​លើ​ការ​គូរ​ប្លង់​ចេញ​ដោយ លោក ចេង ញ៉ា​ន់​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ដែល​ការចេញ​ប្លង់​នោះបាន​រំលោភ​ហួស​ពី​ការកំណត់​របស់​រាជរ​ដ្ឋា​ភិ​បាល​សំរេច​ឲ្យ​រហូតដល់​ទៅ​៥០០០​ហិច​តា​ពីលើ​ថែមទៀត ។​

បើ​យោងតាម​ប្រភពព័ត៌មាន​ផ្ទៃដី​ចំនួន​៥០០០​ហិច​តា​នេះ​គឹ​មានការ​ឃុបឃិត​គ្នា​រវាង លោក ចេង ញ៉ា​ន់ នឹង​លោក ឧ​ត្ត​ម​សេនីយ៍ នួន វិចិត្រ នួន សុផល និង ចាន់ សុផាត ក្នុងការ​រៀបចំ​ឯកសា​រ​គូរ​ប្លង់​ខាងលើ​ដើម្បី​ចាត់ចែង​ធ្វើការ​លក់ដូរ​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​ឯកជន​មួយ​។​បើ​យោងតាម​ប្រភព​បានបញ្ជាក់​ថាបើ​តាម​កា​រ​កំណត់​ផ្ទៃដី​៣០០០​ហិច​តា​របស់​កងទ័ព​មិន​ឲ្យ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ឡើយ​តែ​ដោយសារតែ​ការរំលោភ​គូស​ប្លង់​ប៉ុ​ន្ថែ​ម​រហូតដល់​៥០០០​ហិច​តា​ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​របស់​ប្រជាពលរដ្ឋ​។​ប្រជារាស្ត្រ​បានស្នើរ​សុំ​តាមរយះ​អ្នកសារព័ត៌មាន​ទៅកាន់​រាជរដ្ឋាភិបាល​សូម​ឲ្យ​ដោះស្រាយ​បញ្ហា​ខាងលើនេះ​ដល់​ពួកគាត់​ទាំង​៣០​គ្រួសារ​ដែលមាន​ផ្ទៃដី​ប្រមាណ​១៥០​ហិច​តា​។ 002

ចំណែក​លោក សោម វឺ​ន អភិបាលស្រុក​ទឹកផុស រួមទាំង​មន្ត្រី​សូ​រិ​យោ​ដី​ស្រុក​បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​កងកំលាំង​កងទ័ព​កំពង់ធ្វើការ​លើក​ព្រុំដី​នៅ​ព្រឹក​ថ្ងៃទី​២២ ០៧ ២០១៤​យោងតាម​បញ្ជា​របស់​អភិបាលខេត្ត លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា​:​ព្រុំដី​ដែល​បាន​កំពង់​ជីក​ដោយ​កងកំលាំង​កាំភ្លើង​ធំ​គឺ​ខុសពី​ការកំណត់​ពី​ចំណុច​១០៥​រហូតដល់​ជិត​៣​គីឡូម៉ែត្រ​ពី​ចំណុច​១០៥​ដែល​បានកំណត់​។​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ នួន វិចិត្រ​បាន​ឆ្លើយថា​មានកា​ភ័​ន្ធ​ច្រឡំ​ក្នុង​ការជីក​ព្រុំ​។​ពាក់​ព័​ត៌​នឹង​រឿង​រាវ​ខាងលើនេះ​គឺជា​សារ​មួយ​សំរាប់​ប្រមុខ​រាជរដ្ឋាភិបាល​ក្រោម​003

ការដឹកនាំ​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រួមទាំង​ក្រសួង​ដែល​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៉ើ​ប​អង្កេត​បន្ទាន់​ដើម្បី​ទប់ស្កាត់​នូវ​សកម្មភាព​របស់​មន្ត្រី​ខិលខូច​ដែលមាន​អំណាច​មួយចំនួន​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​ការយក​ដីព្រៃ​របស់​រដ្ឋ​ធ្វើការ​លក់ដូរ​ដើម្បី​ប្រយោជន៍​នឹង​ក្រុម​របស់គេ​។​ ​ពាក់ព័ន្ធ​ពត៌មាន​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ នួន វិចិត្រ បាន​ប្រាប់​អ្នកយក​ពត៌មាន​យើង​ថា ការជីក​ព្រំដី​នេះ គឺមាន​ការឯកភាព និង​ទទួលស្គាល់​ពី​ថ្នាក់លើ ។ ​ ​សូម​រម្លឹក​ផងដែរ​ថា កន្លងមក លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង ធ្លាប់មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​និង​រឿងរ៉ាវ​ដីធ្លី​នៅក្នុង​ខេត្តកណ្តាល​ផងដែរ ។ ថ្លាង ទូច