លោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនិងលោកជំទាវព្រមទាំងនាយនាយរង អ.ហក្រោមឱវាទក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖នៅព្រឹកថ្ងៃសុក្រ០៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០
លោក ឧត្ដមសេនីយ៍ត្រី​​ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោកជំទាវ ព្រមទាំង នាយ-នាយរង អ.ហ ក្រោមឱវាទក្នុងខេត្តព្រះវិហារ បានដង្ហែរទានវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទួលឧត្តម (ហៅវត្តប្រមេរ) ស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
នៅក្នុងពិធីនោះផងដែរក្រុមការងារបាននាំយក:
-បច្ច័យកសាងចំនួន ១,១៩៦,២០០ រៀល
-សម្ភារៈមួយចំនួនដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងនោះរួមមាន:
១/ ទានវស្សា ១គូរ
២/ អង្ករចំនួន ០២បេ
៣/ មីចំនួន ០២កេស
៤/ទឹកសុទ្ធចំនួន ០២កេស
៥/ ទឹកក្រូចចំនួន ០២កេស
៦/ ប្រេងឆា ០១ដបធំ
៧/ ខ្ទឹមសចំនួន ០២គីឡូក្រាម
៨/ ស្ករ សចំនួន ០២គីឡូក្រាម
៩/ ប៊ីចេងចំនួន ០២គីឡូក្រាម
១០/ អំបឹលចំនួន ០២គីឡូក្រាម
១១/ ទឹកស៊ីអុីវ ០២យួរ
១២/ ទឹកត្រី ០២យួរ
១៣/ ប្រេងម៉ាស៊ូតចំនួន ៣០លីត្រ។
ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍មេបញ្ជាការ និង លោក ជំទាវ នាយ-នាយរង អ/ហ ក្រោមឱវាទបានអញ្ជើញដាំដើមឈើ នៅក្នុងបរិវេណវត្តផងដែរ ៕