ការដាំស្ដារកូនឈេីឡេីងវិញ

0

សៀមរាប:ក្នុងឱកាបុណ្យរុក្ខទិវាអន្តរ:ជាតិ​ឆ្នាំ2020។ស្រុកជីក្រែងនៅថ្ងៃទី10ខែកក្តដាមានដាំស្តារកូនឈេីនៅតំបន់ព្រៃលិចទឹកមួយកន្លែងក្រោមការអធិបតេយ្យភាពឯកឧត្តមនាក់ណេរ៉ុនអភិបាលរងខេត្តសៀមរាប​តំណាងអោយឯកឧត្តមទៀសីហាអភិបាលនៃគណ:អភិបាលខេត្តសៀមរាប។អ្នកចូលរួមមានលោកពៅប៊ុនធឿនអភិបាលនៃគណះអភិបាលស្រុកជីក្រែង​លោកម៉ូវជាអភិបាលស្រុកជីក្រែងទទួលបន្ទុកបឹងទន្លេសាបភូមិសាស្រ្តស្រុកជីក្រែងលោកលាភធាងនាយសង្កាត់រដ្ឋបាលជលលផលអន្លង់សំណរនិងលោកសិុនគគ៉ប្រធានបរិស្ថានស្នាក់ការទំនប់សួង។ព្រមទាំងព្រះសង្ឈមន្ត្រីរាជកាលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាសហគមន៍ក្នុស្រុកជីក្រែងសរុប317នាក់ស្រី42នាក់។
ដាំស្ដារកូនឈេីប្រភេទកូនដេីមតាសែងកូនផ្ទោលកូនរាំងកូនតាអួរកូនត្រស់កូនកំភ្នែងសរុប2000ដេីម។ដាំនៅចំណុចថ្នល់អង្គកៅក្នុងអាងស្តុកទឹកលោកនួននឿមភូមិព្រែកអង្គរថ្មីឃុំអន្លង់សំណរស្រុកជីក្រែង។អ្នកឈូសឆាយបំផ្លាញព្រៃលិចទឹកនៅចំណុចនេះឈ្មោះនួននឿមបច្ចុប្បន្នរស់នៅភូមិស្រម៉ឃុំជីក្រែងស្រុជីក្រែង។ស្របពេលនេះដែរឯឧត្តមនាក់ណេរ៉ុនអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ទៅកាន់ក្រុមការងារថាអោយចេះស្រលាញ់ព្រៃឈេីព្រោះព្រៃឈេីមានសារះសំខាន់ណាស់ចំពោះពិភពលោកវាគឺជឱសុទ្ធវាគឺជាវ៉ារីចំរុះពិភពលោកមានការប្រែប្រួលអាកាសធតុព្រោះគ្មានព្រៃឈេី។រីឯលោកពៅប៊ុនធឿនអភិបាលនៃគណៈអភិបាលស្រុកជីក្រែងមានប្រសាសន៍ថាលោកនឹងពង្រឺងគណៈបញ្ជាការឯកភាពស្រុកជីក្រែងមានផែនការក្តៅចំពោះអ្នកបំផ្លាញព្រៃលិចទឹកសូមប្រជាពលរដ្ឋចេះស្រលាញ់ព្រៃលិចទឹកទាំងអស់គ្នា។លោកម៉ូវជានិងលោកលាភធាងអ្នកសកម្មខាងប្រម៉ាញ់ជនល្មេីសបំផ្លាញព្រៃលិចទឹកថាពួកលោកនឹងប្រឹងប្រែស្រាវជាវរកជនល្មេីសដេីម្បីធ្វេីសាវ្តាជាតិបញ្ជូនទៅតុលាកាដេីម្បីដាក់ទោសជនល្មេីសទៅតាមផ្លូវច្បាប់។ក្នុងករណីនេះប្រជាសហគមន៍អប់អរសាទរចំពោះការដាំស្តារកូនឈេីឡេីងវិញនិងសំនោមពរអោយមន្ត្រីមានសមត្ថកិច្ចស្រាវជ្រាវរកជនល្មេីសដេីម្បីធ្វេីសាវ្តាជាតិបញ្ជូនទៅតុលាកានិងដកដីទាំងនោះទុកជាសម្បត្តិរដ្ឋវិញ៕(ស្រុកជីក្រែងដោយអ៊ុកផ្លុង)