សៀមរាបៈជនសង្ស័យចំនួនប្រាំនាក់ បានត្រូវសមត្ថកិច្ចអាវុធហត្ថខេត្ត ចាប់ខ្លួននឹងបង្ហាញមុខរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ខណៈពួកគេកំពុងធ្វើសកម្មភាពប្រើប្រាស់និងចែកចាយគ្រឿងញៀន នៅតាមទីសាធារណៈ។ ការចាប់ខ្លួនជនខាងលើធ្វើឡើង នាម៉ោង១០យប់ថ្ងៃទី
២៣ ខែកក្កដាឆ្នាំ២០១៤ នៅតាមដងផ្លូវជាតិលេខ៦ ស្ថិតនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង សៀមរាប ត្រង់ចំណុចមុខធនាគារអេស៊ីលីដា។ សមត្ថអាវុធហត្ថឲ្យដឹងថាជនសង្ស័យចំនួន៥នាក់ដែលចាប់ខ្លួនទី១ឈ្មោះ ថាន មករា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម មុខរបរជាងជុសជុលទូរស័ព្ទ ដៃ(ជូញដូរ) ជននេះជាមុខសញ្ញាចាស់ ធ្លាប់ជាប់គុកម្តងរួចមកហើយ។ទី២ឈ្មោះ ធឹម ថូ ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកត់បុងឡានដឹកដី បច្ចុប្បន្នស្នាក់នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ជូញដូរ)។
ទី៣ឈ្មោះនួនចិត្រា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងជុសជុលទូរស័ព្ទដៃ (ជូញដូរ) រស់នៅភូមិ តាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ទី៤ឈ្មោះភាព ស៊ីណា ភេទប្រុសអាយុ ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដកពោធិ៍ សង្កាត់ ស្លក្រាម (ប្រើប្រាស់) ជននេះឃាត់ខ្លួនពេលទូរស័ព្ទមកទិញថ្នាំ ពីឈ្មោះថានមករា ដែលកំពុងជាប់នៅកន្លែងប៉េអឹមខេត្ត រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។និងទី៥ឈ្មោះសំណាងរដ្ឋន័យភេទប្រុសអាយុ២៤ឆ្នាំមុខរបរ រត់ ម៉ូតូឧុប(ប្រើប្រាស់)រស់នៅភូមិតាវៀន សង្កាត់សាលាកំរើកក្រុងសៀមរាប ឃាត់ខ្លួនពេលទូរស័ព្ទ មកទិញថ្នាំពីឈ្មោះថានមករា ពេលកំពុងជាប់នៅកន្លែងប៉េអឹម ខេត្ត។
សមត្ថកិច្ចឲ្យដឹងទៀតថា ក្នុងពេលចាប់ខ្លួនគឺបានដកហូតវត្ថុតាងរួមមាន (ម្សៅគ្រើមព៌ណសថ្លា(ម៉ាទឹកកក)ចំនួន៧កញ្ចប់តូចនិង៤កញ្ចប់ធំស្មើនឹងទម្ងន់១៧.៥៧ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ូតូ៤គ្រឿង។ ទី១ម៉ាកសេ១២៥សេរីឆ្នាំ២០០៧ស្លាកលេខ សៀមរាប 1E2913ពណ៌ខ្មៅ ទី២សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AD6009 ទី៣ម៉ាកស្មាស់ពណ៌ខៀវពាក់ស្លាកលេខសៀមរាប1M0980 ៤ម៉ាកស្គុបពីរពណ៌ស លាយ ក្រហម ពាក់ស្លាកលេខសៀមរាប1L5516។
ក្រៅពីនោះក៏មានស្លាកលេខផ្សេងមួយទៀត ទុកសម្រាប់ផ្លាស់ប្តូរ ព្រមទាំងមានអត្តសញ្ញាណបណ្ណ័សំគាល់ខ្លួនមួយសន្លឹកនិងសម្ភារៈសម្រាប់ច្រកលក់និងឧបករណជក់មួយចំនួនធំផងដែរ។ សមត្ថកិច្ចបញ្ចាក់ថា ចំពោះជនសង្ស័យ ទាំង៥នាក់និងវត្ថុតាង ខាងជំនាញ បានកសាងសំណុំរឿងបញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី២៤ខែកក្កដា ឆ្នាំ ២០១៤ ដើម្បីចាត់ការតាមផ្លូវច្បាប់៕