ខេត្តសៀមរាប សកម្មភាពភាពដឹកជញ្ជូនឈើ ដោយខុសច្បាប់ នៅឃុំ ខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប ត្រូវបានចាត់វិធាន ជាបន្តបន្ទាប់ ក្រោមការណែនាំរបស់លោក ម៉ុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប និងការចង្អុលបង្ហាញរបស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប។
ជាក់ស្តែង សកម្មភាពបង្រ្កាបបទល្មើសព្រៃឈើ ដែលដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាត ត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ខ្វាវ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង ចុះបង្រ្កាបនៅថ្ងៃទី 12 ខែកក្កដាឆ្នាំ២០២០ បង្រ្កាបបានកាឡេថងចំនួន2គ្រឿង នៅចំនុចទីតាំងចាប់ ជាចំនុចឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើដូចហែរក:ឋិន ស្ទើរតែជារៀងរាល់ថ្ងៃ ស្ថិតនៅភូមិព្រៃឆ្កា ឃុំពង្រលើ. ស្រុកជីក្រែង ខេត្តសៀមរាប។
កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ គឺត្រូវបានដឹកនាំបញ្ជាផ្ទាល់ដោយលោក ភោគវិរះនាយសង្កាត់រដ្ឋបាលព្រៃឈើឃុំខ្វាវ និងលោក ហង្ស វិចិត្រ មេបញ្ជាការកងរាជអាវុធហត្ថស្រុកជីក្រែង ចំណែកលទ្ធផលនៃការចុះបង្រ្លាបដោយ មិនទាន់បានសរុបចំនួនបរិមាណឈើនៅឡើយទេ ដោយសារកម្លាំងជំនាញកំពុងតែនាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃខ្វាវ ដើម្បីធ្វើការវាស់វែង។
មតិគាំទ្រពី សំណាក់មហាជន បានកោតសើរ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកជីក្រែង និងលោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដែលបានសហការ អនុវត្តបង្រ្កាបបទល្មើស ផ្សេងៗ តាមការណែនាំចង្អុលបង្ហាញ របស់ថ្នាក់ដឹកនាំធ្វើឲ្យបទល្មើសព្រៃឈើ និងបទល្មើសគ្រឿងញៀន ចោរលួច ចោរប្លន់ នានា មានការថយចុះគួរឲ្យកត់សម្គាល់។
ដោយប៊ុនរដ្ឋា