សហរដ្ឋអាមេរិកគូសបញ្ជាក់កាលពីថ្ងៃទី ១៨ កុម្ភៈ ថាខ្លួននឹងពិចារណាពីសកម្មភាពសងសឹកវិញ ក្រោយការចាប់បណ្តេញតំណាងអាមេរិក៣នាក់ ចេញពីប្រទេសវេណេស៊ុយអេឡាមក ដោយបដិសេធការចោទប្រកាន់ប្រឆាំងពួកគេថាជាការចោទប្រកាន់ខុស និងគ្មានមូលដ្ឋាន ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី JENNIFER PSAKI ពន្យល់ថា ក្រុងវ៉ាស៊ីនតោនបានតាមដានលើការសម្រេចចិត្តរបស់ក្រុងការ៉ាកាស កាលពីថ្ងៃទី១៧ កុម្ភៈ ចាត់ទុកភ្នាក់ងារកុងស៊ុលអាមេរិកថា ជាមនុស្ស គ្មានបានការហើយបណ្តេញពួកគេចេញ។
ក្នុងសេចក្តីប្រកាសមួយលោកស្រីPSAKI គូសបញ្ជាក់ថា គេទុកពេល៤៨ម៉ោងសម្រាប់អ្នកទាំង៣នាក់នោះចាកចេញពីវេណេ ស៊ុយអេឡា ។ យោងតាមមាត្រាទី៩ នៃអនុសញ្ញាក្រុងវីយែនស្តីពីទំនាក់ទំនងការទូតនិងមាត្រាទី២៣ នៃអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុល សហរដ្ឋអាមេរិកពិចារណាពីបណ្តាវិធានការដែលត្រូវចាត់ ។
លោកស្រីបានបដិសេធការចោទប្រកាន់លើអ្នកទាំង៣នាក់នោះថា ខុសនិងគ្មានមូលដ្ឋាន ដោយពន្យល់ថា ពួកគេធ្វើសកម្មភាពទាក់ទងខាងក្រៅតាមធម្មតាប៉ុណ្ណោះទាក់ទិន ជាមួយបណ្តាសាកលវិទ្យាល័យវេណេសុ៊យអេឡា ហើយតាមរយៈពួកនិស្សិត ។
ទោះបីយ៉ាងណា រដ្ឋមន្ត្រីការបរទេស វេណេស៊ុយអេឡាលោក ELIAS JAUAកាលពីថ្ងៃទី១៧ កុម្ភៈ បានចោទប្រកាន់ពួកគេថាបានប្រើប្រាស់រូបភាពនៃការប្រគល់ ទិដ្ឋាការឱ្យដល់បណ្តានិស្សិតសាកលវិទ្យាល័យឯកជន ដើម្បីជួបជាមួយបណ្តានិស្សិតរួចញ៉ុះញ៉ង់ពួកគេឱ្យធ្វើបាតុ កម្មនិងបង្កចលាចលក្នុងប្រទេស ៕