តំណាងរាស្រ្តមណ្ឌលរតនគិរីចូលរួមដាំដើមដូងក្នុងបរិវេណសាលាស្រុកលំផាត់ថ្មី

ខេត្តរតនគិរី: ឯកឧត្តម ប៊ូ ឡាំ សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមជាមួយមន្រ្តីរាជការដាំដើមដូងចំនួន ១៥ដើម ក្នុងបរិវេណសាលាស្រុកលំផាត់ថ្មីដើម្បីទុកជាអនុស្សាវរីយ៍និងជាគំរូដល់មន្ត្រីរាជការ។

ពាក់ព័ន្ធនិងប្រយោជន៍របស់វាដើមដូងទាំងនេះ គឺសម្រាប់មន្ត្រីរាជការនៅក្នុងតំបន់មួយនេះអាស្រ័យផលដូចជាការហូបផ្លែរបស់វា និងអាចពិសារទឹកក៏បាន ម្យ៉ាងទៀតសមិទ្ធផលនឹងដំណាំហូបផ្លែទាំងនេះ គឺជាស្នាដៃរបស់ឯកឧត្តមផ្ទាល់សម្រាបទុកជាវត្ថុតាងនិងគេដំណែលនាថ្ងៃ អនាគត់ ។

ជាមួយគ្នានេះ ឯកឧត្តម ប៊ូ ឡាំ ក៏បានអញ្ជើញទស្សនារមណីដ្ឋានចំការដូងស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំ១ ស្រុកលំផាត់ ។ក្នុងឱកាសនេះឯកឧត្តមបានជួបសំណេះសំណាលជាមួយម្ចាស់រមណីដ្ឋានខាងលើដោយឯកឧត្តមបានកោតសរសើរចំពោះការបង្កើតនូវរមណីដ្ឋាននេះសម្រាប់ទាក់ទាញអោយប្រជាពលរដ្ឋមកទស្សនាកំសាន្តស្រូបយកខ្យល់ឱកាសបរិសុទ្ធ និងជាជំហ៊ានមួយដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាឲ្យបានយ៉ាងច្រើនកុះករបន្ថែមទៀត៕