(បាត់ដំបង)៖យោងតាមសេចក្តីរាយការពីសម្ថកិច្ចនគរបាលក្រុងបាត់ដំបងនៅល្ងាចថ្ងៃទី១៣ខែកក្តដាឆ្នាំ២០២០លាម៉ោង១៦និង០០នាទីមានករណីឃាដកម្ម មួយកើតឡើងបង្កដោយជនសង្ស័យ0១នាក់ឈ្មោះ ហៀប យាន ភេទប្រុសអាយុ ៤៧ឆ្នាំបានយកដំបងជ្រុងប្រវែង៦០ស.ម វាយទៅលើជនរងគ្រោះឈ្មោះអុឹង ងួនហាន ភេទប្រុសអាយុ ៤១ឆ្នាំបណ្តាលអោយស្លាប់នៅហ្នឹងកន្លែងក្បែរផ្ទះរបស់ជនរងគ្រោះតែម្តង។
លោកវរសេនីយ៏ ឯកឆាងវណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២០វេលា៧នឹង៥០នាទីថា ជនរងគ្រោះឋិតក្នុងក្រុមទី១៣ភូមិអូរតានប់សង្កាត់ក្តុលដូនទាវក្រុង/ខេត្តបាត់ដំបង។
លោកអធិការដដែលបន្តទៀតថា ហេតុការណ៏នៅត្រង់ចំណុចខាងនេះបើតាមសាក្សីដែលត្រូវជាសាច់ញាតិជនរងគ្រោះបានប្រាប់សម្ថកិច្ចថា មូលហេតុមកពីទំនាស់ពាក្យសំដីនឹងគ្នា ក្រោយមកក៏មានរឿងនេះកើតឡើងតែម្តងទៅ។
ក្រោយពីបានទទួលពត៌មានពីប្រជាពលរដ្ធបានរាយការណ៏មកពីករណីបង្កហឹង្សាររហូតដល់បាត់បង់ជីវិតនៅចំណុកើតហេតុខាងលើ។ឆ្លងតាមការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៏ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងនឹងការដឹកនាំបញ្ជារផ្ទាល់ពីលោកវរសេនីយ៏ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកបានចាត់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្តុលដូលទាវបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានជាក់ស្តែងភ្លាមៗនិងបានបញ្ជូនទៅកាន់អធិដ្ឋាននគរបាលក្រុងបាត់ដំបងចាត់ការបន្តទៅតាមនិតិវិធីច្បាប់។