បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័រ៉េចង្កូតជ្រុលទៅបុកផ្ទប់និងដើមអាកាស្យាបណ្ដាលឲ្យស្លាប់ខ្លួនឯងនៅក្នុង ស្រុកបរិបូណ៌

កំពង់ឆ្នាំង:បុរសម្នាក់ជិះម៉ូតូនៅពេលយប់បានរងគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបុកផ្ទប់និងដើមអាកាស្យាបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង១៧នាទីយប់កាលពីថ្ងៃ ទី ១៣ខែកក្កដាឆ្នាំ ២០២០ នេះ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុច ស្រែកាច់ ស្ថិតក្នុងភូមិអញ្ចាញរូង ឃុំអញ្ចញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

បើយោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះខាងលើមានឈ្មោះ រឿន សុុណាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាក​ .ស៊ី ភី អរ័ ពណ៍ សគ្មានផ្លាកលេខបើកបរមកដល់ចំណុចខាង​លើក្នុងល្បឿនលឿន​បានរ៉េចង្កូតទៅបុកផ្ទប់​និង​ដើមអាកាស្យា​បណ្ដាលឲ្យ ​ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ តែម្ដង។ក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារនាំយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕