ខេត្តកំពង់ធំ លោក អ៊ាប ឈុនស្រៀង ទីប្រឹក្សាអមក្រសួងសង្គមកិច្ច និងជាប្រធានសាខាមូលនិធិជនពិការខេត្តកំពង់ធំ បាននាំយកអំណោយ របស់សប្បុរសជន នៃមូលនិធិជនពិការ ទៅផ្ដល់ជូនជនពិការភាព ដែលមានជីវភាពលំបាក ខ្វះខាត ចំនួន ១០ គ្រួសារ ពិធីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០។
នៅក្នុងពិធីចែកអំណោយ ដល់ជនពិការភាព លោកជា ធឿន អនុប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ស.អយ.ខ តំណាងប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ និងលោកអភិបាលរងក្រុងស្ទឹងសែន បានសំណេះសំណាល លើកទឹកចិត្ត ដល់ជនពិការភាព ទាំង១០គ្រួសារ ដើម្បីជាកម្លាំងចិត្ត ឱ្យតស៊ូប្រឹងប្រែង និងបង្កបង្កើនផល ដាំដំណាំ បន្លែបង្ការ ដើម្បីជួយដោះស្រាយ ជីវភាពគ្រួសារប្រចាំថ្ងៃ។
លោក ជា ធឿន អនុប្រធានមន្ទីរសង្គមកិច្ច បានមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបងប្អូនជនពិការទូទាំងប្រទេស នឹងឲ្យក្រុមការងារ ចុះជួយ ដោះស្រាយរាល់កង្វះខាត របស់បងប្អូនជនពិការភាព ឲ្យបានទាន់ពេលវេលា ជាក់ស្ដែងបងប្អូនជនពិការភាព ដែលរស់នៅក្នុងខេត្តកំពង់ធំទាំង។
, លោកអ៊ាប ឈុនស្រៀង ទីប្រឹក្សា ក្រសួងសង្គមកិច្ច និងជាប្រធានសាខាមូលនិធិជនពិការ ខេត្តកំពង់ធំ បានពាំនាំការផ្ដាំផ្ញើ សួរសុខទុក្ខ និងការព្រួយបារម្ភ ពីរសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងការយកចិត្តទុកដាក់ របស់ ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានណែនាំ និងជម្រុញឲ្យក្រុមការងារ មូលនិធិជនពិការខេត្តកំពង់ធំ ពង្រឹងការចុះជួយដោះស្រាយ រាល់កង្វះខាតរបស់បងប្អូនជនពិការ បានទាន់ពេលវេលាផងដែរ ជាពិសេសនោះ គឺបានពង្រឹងការ ចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ហូបស្អាត ផឹកស្អាត រស់នៅស្អាត បរិស្ថានល្អ លាងដៃនិងសាប៊ូ កាត់បន្ថយការចូលរួមក្នុងចំណោមមហាជន ដើម្បីការពារទប់ស្កាត់ ប្រឆាំងនិងការឆ្លងរីករាលដាល នូវមេរោគកូវិដ១៩ COVID -19 ។
ដោយ ប៊ុន រដ្ឋា