កំពង់ឆ្នាំង៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន៥១នាក់ មកពីតាមបណ្តាអធិការដ្ឋាននគរ បាលក្រុងស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានទទួលការបណ្តុះបណ្តាល វគ្គបំប៉នស្តីពីការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការបើកបរក្រោមឥទ្ធិពលនៃគ្រឿង ស្រវឹង និងបើកបរមិនពាក់មួកសុវត្ថិភាពនៅពេលយប់ ពីមន្ត្រីជំនាញនៃនាយកដ្ឋានសណ្តាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ។ វគ្គបំប៉ន

នេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣និង២៤ ខែកក្ក ដា ឆ្នាំ២០១៤ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី លុយ ឈីន អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ។ លោក លុយ ឈីន បាននិយាយអោយដឹងថា៖វគ្គនេះមានគោលបំណងពង្រឹងសមត្ថភាព ជំនាញបន្ថែមដល់នគរបាលចរាចរណ៍ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាព ឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់ដែលបង្កដោយការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងរបួសក្បាលមកពីការមិនពាក់មួកសុវត្ថិភាព។ 
សិក្ខាកាមបានសិក្សាពីវិធីសាស្ត្ររៀបចំគោលដៅត្រួតពិនិត្យ វិធីសាស្ត្រប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹង ក្រមសីលធម៌ វិធីសាស្ត្រធ្វើអង្គេត និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការសិក្សានេះ សិក្ខាបានចុះអនុវត្តជាក់ស្តែងនៅពេលយប់មានរយៈពេល១ម៉ោង គឺចាប់ពី ម៉ោង៦ល្ងាចដល់ម៉ោង៧យប់ថ្ងៃទី២៣ ខែកក្កដា ដើម្បីត្រួតពិនិត្យជាតិស្រវឹង និងមួកសុវត្ថិភាព របស់អ្នកបើកបរយាន្តយន្ត។ ដែលក្នុងនោះមន្ត្រីជំនាញបានរកឃើញ អ្នកបើកបរម៉ូតូមិនពាក់ មួកសុវត្ថិភាពចំនួន៣២២គ្រឿងក្នុងចំណោម៤២១គ្រឿងគឺស្មើនឹង៧៦%។អ្នកបើកបររថយន្តក្រោមឥទ្ធិពលស្រវឹងវិញពិនិត្យឃើញមាន៥គ្រឿង ក្នុងចំណោមរថយន្ត៤៩គ្រឿង គឺស្មើនឹង១០% អ្នកបិតកញ្ចក់ខ្មៅ៤គ្រឿង ហើយសមត្ថកិច្ចបានធ្វើការពិន័យតាមផ្លូវច្បាប់។ 
មន្ត្រីជំនាញមកពីនាយកដ្ឋានសណ្តាប់ធ្នាប់បានឲ្យដឹងថា៖ ក្រោយពេលបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមពិតជាអាចមានសមត្ថភាពចុះរឹតបន្តឹងការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងមិនពាក់មួកសុវត្ថិភាពបានកាន់តែល្អប្រសើរ ព្រោះនេះជាលើកទី៤ហើយដែលសិក្ខាកាមទទួល ការបណ្តុះបណ្តាលក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ បច្ចុប្បន្នការផាកពិន័យក្នុងច្បាប់ចរាចរណ៍ផ្លូវគោកនៅមានកម្រិតទាបនៅឡើយ ដូច្នេះបានធ្វើឲ្យអ្នកល្មើសច្បាប់មិនរាងចាល គួបផ្សំនឹងការផ្សព្វផ្សាយអប់រំនៅមានកម្រិត បណ្តាលអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួអោយបារម្ភ។ បញ្ហានេះប្រមុខរាជរដ្ឋាភិបាល និងរដ្ឋសភាជាតិគួរត្រូវអនុម័តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យបានឆាប់រហ៌ស ដើម្បីដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ ទើប គ្រោះថ្នាក់ចរាចរណ៍អាចនឹងថយចុះ៕




































