​ទីតាំង​បំរើ​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​ជាច្រើន​កន្លែង​ដុះ​ដូច​ផ្សិត​ ​យ៉ាង​រលូន​នៅក្នុង​ក្រុង សៀមរាប​

0

​ ​សៀមរាបៈ បើតាម​សេចក្តីរាយការណ៍ បានឱ្យ ដឹងថា មាន​ទីតាំង​ជួញដូរ​ផ្លូវភេទ​ជ្រក​ក្រោម ស្លាក​ឃ​យីហោ​(​ម៉ាស្សា​) កំពុងបើក​ដំនើរការ​យ៉ាង​រលូន​នៅតាម​បណ្ដោយ​ផ្លូវ ៣០​ម៉ែត្រ​ជា​យូរ ឆ្នាំ​មកហើយ​ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​គិតគូរ​ពី​បញ្ហា​អស់ទាំង​ហ្នឹង​នោះទេ​។​ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា គេ​ឃើញ​យូរៗ​ម្តង មាន​សមត្ថកិច្ច​ចុះបង្ក្រាប បានតែ​មួយកន្លែង​ដើម្បី​បង្ហាញ ពី​ស្នា​ដៃដល់​ថ្នាក់លើ ។ ចំណែក ទីតាំង​ជាច្រើន​កន្លែង​ទៀត មិនត្រូវ បាន​បង្ក្រាប​នោះទេ ដែល​ប្រការ ទាំងនេះ​ធ្វើឱ្យ ម​ជ្ឍ​ដ្ឋា​ន​នានា មានការ ងឿ​យ ឆ្ងល់ អំពី​ចំណាត់ការ

photo 3

របស់​សមត្ថកិច្ច​មួយ​ចំនួន នៅក្នុង​ខេត្តសៀមរាប​ផងដែរ​។​ ​ ​ទាក់ទិន​ទៅនឹង​ការលើកឡើង​ខាងលើនេះ​មាន ស្ត្រី ជា ម្ចាស់ ហាង​ម៉ាស្សា​ម្នាក់​ ​បាន​បង្ហើប ថា​ពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ពួកគាត់​បាន​បង់លុយ​ប្រចាំខែ​យ៉ាង សន្ធឹក សន្ធាប់​ជូន​ដល់​សមត្ថកិច្ច​មួយចំនួន​រួចរាល់​ហើយ ទើប​ពួកគាត់​បើក​ដោយ​ពុំ​មានការ​ព្រួយ បារម្ភ​សោះឡើយ​។​ ​ ​ថៅកែ​ហាង​នោះបាន​បន្តទៀតថា ការបើក​ម៉ាស្សា​ពិសេស​នោះ​គឺ​ម្នាក់ៗ​ចំណាយ​ចាប់ពី​ ៥​ដុល្លា រហូតដល់​១០​ដុល្លា ក្នុង​រយៈពេល​១០​នាទី​ប៉ុណ្ណោះ​ហើយ​សព្វថ្ងៃនេះ​កូនចៅ​របស់គាត់​ ​មាន​ជួនកាល​១០​នាក់​ជួនកាល​ទៅដល់​១៥​នាក់​ដោយ​ជួល​ក្នុង​១​បន្ទប់​មាន​គ្នា​៣​នាក់ សម្រាប់​ ​ផ្តល់​សេវា ដល់​ភ្ញៀវ ដែល​គាត់​មករក​ផ្កា​ពេល​រាត្រី ។​ ​photo 2

​ការបើក​បំរើ​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​យីហោ​ម៉ាស្សា​នៅក្នុង​បេះដូង​ក្រុង​សៀមរាប​នេះដែរ​គេ​នៅ​ពុំទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បង្ក្រាប​ឱ្យ​ដូច​ភ្លៀងរលឹម​ ​នោះទេ ឃើញ​ការបង្ក្រាប​ដោយ​គោះ​ទឹក​បង្អើល​ត្រី​ឱ្យចូល​ស៊ង​តែប៉ុណ្ណោះ​។​ ​ជុំវិញ​ការលើកឡើង​ខាងលើ​នេះដែរ​លោកស្រី វីរ​សេនីយ៍​ទោ ដូង ថាវ​រី នាយ ការិយាល័យ​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​រសៀល​ថ្ងៃទី​២៤​កក្កដា​នេះ​៕