ខេត្តកំពង់ឆ្នាំង៖កូនឈើលម្អប្រភេទសាកូរាចំនួន 100 ដើមត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងធ្វើការដាក់ដាំជួសឡើងវិញនៅតំបន់រមណីយដ្ឋានគម្របបៃតងទំនប់ទឹកឈ្វាំងដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា 9 កក្កដា ។
ការដាក់ដាំកូនឈើជួសកន្លែងខ្លះដែលងាប់ដោយសារការរាំងស្ងួតនៅរដូវប្រាំងកន្លងមកនេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងលោក ថោង វីរ៉ាវុឌ្ឈីនិងមានការចូលរួមពីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនិង មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរបានដាំដើមឈើសាកូរាជួសតាមកន្លែងខូចខាតឡើងវិញចំនួន
១០០ដើមនៅតាមចំណុចរមណីយដ្ឋានគម្របបៃតងទំនប់ទឹកឈ្វាំងដែលស្ថិតនៅក្នុងភូមិព្រៃខ្មែរឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដើម្បីចូលរួមអបអរពិធីបុណ្យរុក្ខទិវា០៩ កក្កដា ឆ្នាំ២០២០ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ។
នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងលោកថោង វីរ៉ាវុឌ្ឈីបានអោយដឹងថាការដាក់ដាំកូនឈើប្រភេទលម្អនេះគឺជាការជួសឡើងវិញនៅកន្លែងដែលបានងាប់នៅរដូវប្រាំងការដាក់ដាំនៅប្រភេទកូនឈើលម្អនេះគឺធ្វើយ៉ាងណាអោយតំបន់នេះមានសម្រស់ធម្មជាតិបៃតងនិងមានបរិស្ថានល្អទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកលេងកំសាន្តនៅតំបន់នេះដើម្បីស្រូបយកនូវខ្យល់
អាកាសល្អបរិសុទ្ធបន្ធូអារម្មណ៍ស្មុគ្រស្មាញក្នុងការបំពេញការងារក្នុងមួយសប្តាហ៍ផងដែរ ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអោយចូលរួមដាំដើឈើឡើងវិញខណះដែលព្រៃឈើកំពង់រងការបាត់បង់និងសូមចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នាឲ្យមានពណ៌បៃតងស្រស់ស្អាតនិងមានភាពទាក់ទាញនៅគ្រប់ទីកន្លែងផងដែរ ។
នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងលោកថោង វីរ៉ាវុឌ្ឈីបានឲ្យដឹងទៀតថានៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើបានរៀបចំធ្វើកន្លែងដាក់ដាំឈើប្រណីតជាច្រើនប្រភេទនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើឡើងវិញក្នុងនោះព្រះមហាក្សត្រព្រះបុរមនាថព្រះអង្គទ្រង់បានត្រាស់ប្រទានកូនឈើប្រណិតចំនួន៥ដើមជូនដល់អាជ្ញាធរខេត្តកំពង់ឆ្នាំងនិងបានធ្វើការដាក់ដាំនៅសួនកូនឈើចម្រុះក្នុងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងផងដែរ៕