ស្ទឹងត្រែង៖សក្តានុពលអេកូទេសចរណ៏ ដ៏សំបូរបែប នៅក្នុងឃុំព្រះរំកិល ដែលអាចបង្កើតបានវិសយ័ទេសចរសហគមន៏ តែសហគមន៏នេះ កំពុងខ្វល់ខ្វាយគ្មានអ្វីទ្រទ្រង់ ចំពោះដំណើរការអភិវឌ្ឍន៏ឲ្យមានភាពរីកចំរើនរឹងមាំ ព្រោះកន្លងមកមានការជួយគាំទ្រ ពីអង្គការម្លប់បៃតង តែគម្រោងនេះត្រូវបានបញ្ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ។ លោកស្រីឡុក ចន្ធូរប្រធានសហគមន៏អេកូទេសចរណ៏ឃុំព្រះរំកិល សំដែងការព្រួយបារម្ភណ៏ទៅលើការអភិវឌ្ឍន៏តំបន់ទេសចរណ៏ ពីព្រោះសហគមន៍ខ្វះធនធានមិនអាច ធ្វើការអភិវឌ្ឍន៍បាន ហើយអង្គការដៃគូរដែល
ធ្លាប់សហការគ្នាកន្លងមកត្រូវបញ្ជាប់គម្រោង សហគមន៏អេកូទេសចរណ៏ឃុំព្រះរំកិល បានជួបបញ្ហាជាច្រើន ដោយសារតែផ្នែកសេវាផ្សេងៗមិនទាន់មានគ្រប់គ្រាន់ កន្លងមកក៏មានសេវាផ្ទះស្នាក់នៅដែរ ប៉ុន្តែវាមិនទាន់ចេញជាស្តង់ដា ឱ្យភ្ញៀវចាប់អារម្មណ៍នៅឡើយ ភ្ញៀវទេសចរណ៍ដែលអុំទូកកំសាននៅតាមដងទន្លេមេគង្គក៏ដូចជាទស្សនាអន្លុងផ្សោត ដូចជាទូកតៃយ៉ាក់នេះ គឺជារបស់ភ្ញៀវដែលគាត់យកមកអុំលេងដោយខ្លួនឯង មិនមែនជារបស់សហគមន៍នោះទេ។
លោកស្រីបានបន្តថាសហគមន៍អេកូតេសចរណ៍ នៅខ្វះសម្ភារៈច្រើនទៀត ដូចជាសេវាកង់ជិះ ទៅកំសាននៅតំបន់ភ្នំ ឬក៏ព្រៃសហគមន៍អីនោះ មិនទាន់មានអញ្ចឹងសូមឱ្យមន្ទីទេសចរខេត្តជួយគាំទ្រឱ្យពេញទំហឹង ធ្វើយ៉ាងណាឱ្យសហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិល មានភាពរីកចំរើនទៅថ្ងៃអនាគត់ សព្វថ្ងៃសក្តានុពលអេកូទេសចរណ៍ ក្នុងសហគមន៍មានច្រើន តែសហគមន៍មិនមានធន់ធាន អ្វីសំរាប់ធ្វើការអភិវឌ្ឍន៍ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ តែទោះជាតំបន់ខាងលើនេះមិនទាន់បានធ្វើការអភិវឌ្ឍទៅជាស្តង់ដាក៏ដោយក៏បច្ចុប្បន្នខេត្តស្ទឹងត្រែងបាននឹង
កំពុងរីកមុខមាត់ថ្មីជាបណ្តើរៗធ្វើឲ្យ មានការទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិចូលមកសម្រាកលំហែកំសាន្ត និងស្នាក់នៅកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយបង្កើតបាននូវមុខរបរបង្កើនប្រភពចំណូលធ្វើឲ្យជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់ ហើយសង្ឃឹមថា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគតខេត្តស្ទឹងត្រែង ពិតជាទទួលបាននៅភ្ញៀវទេសចរណ៍ មកកំសានមានការកើនឡើង ដោយសារតែខេត្តមួយនេះ ជាខេត្តនៅប៉ែកឥសាន្តប្រទេស មានទន្លេដ៏ទៅបួននិងមានភាពបៃតង ខៀវស្រងាត់ ស្តែង
ចេញពីធម្មជាតិពិតៗ លោកអ៊ុន ប៉ោសឿនប្រធានមន្ទីរទេសចរណ៏ខេត្តស្ទឹងត្រែងលើកឡើងថាសំណូមពរខាងលើនេះលោកនិងទទួលយកហើយ ធ្វើការសហការជាមួយអាជ្ញាធរខេត្តអំពាវនាវរកដៃគូរផ្នែកឯកជនមកវិនិយោគហើយ មន្ទីរទេសចរណ៏ជួយគាំទ្រដំណើរការនេះដើម្បីប្រយោជន៏ដល់សហគមន៏មន្ទីរទេសចរណ៏និងជួយសំរួលជាមួយហ្នឹងខេត្តជាមួយនិងការវិនិយោគ វិស័យទេសចរណ៏មន្ទីរទេសចរណ៍និងជួយសំរួលរាប់រងហ្នឹងខេត្ត ជាមួយការងារវិនិយោគវិស័យទេសចរណ៍ ដើម្បីជំរុញឱ្យអ្នកវិនិយោគដែលមានបំណងចង់មករកស៊ី ផ្នែកសេវាទេសចរណ៍ក្នុងខេត្តនេះ បង្កលក្ខណងាយស្រួលដល់ការវិនិយោគឯកជន ដែលមានភាគរយពីការលក់សេវា គេបានបង់ចូលទៅសហគមន៍ សហគមន៍និងមានចំណូលថវិកាសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង។
លោកប្រធានមន្ទីរបានបញ្ជាក់ថាខេត្តស្ទឹងត្រែងក្នុងឆមាសទី១ឆ្នាំ២០១៤មានភ្ញៀវទេសចរណ៏ចូលមកទស្សនាចំនូន២៤.៤២០នាក់ក្នុងនោះភ្ញៀវជាតិចំនួន២០.៤០៩នាក់ភ្ញៀវអន្តរជាតិចំនួន៤.០១១នាក់ជាទូទៅការដើរលំហែក្នុងរមណីយដ្ឋាន អេកូទេសចរណ៍ឃុំព្រះរំកិល ទោះមិនទាន់មានការអភិវឌ្ឍន៍ ទៅជាស្តង់ដាក៏ដោយ ក៏ភ្ញៀវជាតិ ឬអន្តរជាតិ គេតែងតែមានអារម្មណ៍ស្រស់ស្រាយ ព្រោះតែគេបានស្រង់នូវជំនោរដ៏ត្រជាក់បរិសុទ្រពីខ្យល់ទន្លេ កត្តាដ៏គួរឲ្យរីករាយនោះគឺគេបានអង្គុយមើលផ្សោតបណ្តែតខ្លួនលើផ្ទៃទឹក និងការអុំទូកលេង មើលព្រៃឈើពណ៌បៃតងស្រស់ ហើយការគយគន់ទិដ្ឋភាពតាមមាត់ទន្លេ និងអង្គុយមើលព្រះអាទិត្យហៀបអស្តង្គតផងដែរ។ លោកកុល សំអុល អភិបាលខេត្តបានចាត់ទុកវិស័យទេសចរក្នុងចំណោមវិស័យអទិភាទាំងប្រាំមួយនិងបានបង្ហាញពីសក្តានុពល នៅតំបន់អេកូទេសចរណ៏នេះ និងណែនាំដល់មន្ទីរទេសចរណ៏ និងមន្ត្រីជំនាញ ត្រូវសហការគ្នារៀបចំបណ្តុះបណ្តាល ផ្នែកសេវា កម្មទេសចរណ៏ដល់មន្ត្រីសហគមន៏និងប្រជាពលរដ្ឋនៅតំបន់នេះឲ្យមានជំនាញប្រកបដោយនិរន្តរភាព៕