លិខិតបំភ្លឺ របស់លោក ចេង ពុំ បានអះអាងថា “មិនបានយកប្រាក់ ទៅសូកប៉ាន់ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងតុលាការខេត្តកំពង់ឆ្នាំងឡើយ” បដិសេធការផ្សាយព័ត៌មានបំភ្លើសការពិត

0

កំពង់ឆ្នាំង: លោក ចេង ពុំ ស្នើសុំឱ្យម្ចាស់គណនីហ្វេសប៊ុក មានឈ្មោះ” កូនមានវាសនា “ព្រមទាំងឈ្មោះ សូត មករា និងក្រុមគ្រួសារ កែតម្រូវព័ត៌មានដែលខ្លួនបានផ្សាយ ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានការភ័ន្តច្រឡំដល់សារធារណជនមកលើរូបលោល ព្រមទាំងប៉ះពាល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាលោកព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងផងដែរ។

-លោក ចេង ពុំ បានធ្វើការបដិសេធចំពោះការផ្សាយព័ត៌មានទាំងស្រុងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កូនមានវាសនា(oknha David Chanaiwa) ដែលបានឡាយវីដេអូធ្វើការសម្ភាសន៍ជាមួយគ្រួសាររបស់ឈ្មោះ សូត មករា ហៅ រីម ដោយផ្ទាល់តាមគេហទំព័រហ្វេសប៊ុក ដោយបានចោទប្រកាន់ថា ខ្ញុំយកប្រាក់ចំនួន ៥០០០ពាន់ដុល្លារ មកសូកប៉ាន់ស្នងការនិងតុលាការខេត្តកំពង់ឆ្នាំង ដើម្បីជួយដោះមនុស្សឲ្យនៅក្រៅឃុំនោះគឺជាព័ត៌មានបំភ្លើសការពិតទាំងស្រុង។

-លោកបញ្ជាក់ថា ប្រាក់ដែលទទួលបាន ពីឈ្មោះ សូត មករា ហៅរីម ចំនួន៥០០០ដុល្លារ គឺយកទៅពឹងពាក់មេធាវី ដូចការស្នើសុំរបស់ម្ចាស់ប្រាក់តែប៉ុណ្ណោះ រូបលោក “មិនបានយកប្រាក់ ទៅសូកប៉ាន់ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញា តុលាការខេត្តកំពង់ឆ្នាំងជាថ្នូរ នឹងការដោះលែងមនុស្សឲ្យនៅក្រៅឃុំឡើយ” ម្យ៉ាងទៀតលោកក៏មិនដែលស្គាល់លោកស្នងការខេត្ត ហើយក៏មិនស្គាល់ឬ មានទំនាក់ទំនងជាមួយ លោកព្រះរាជអាជ្ញាផងដែរ។ (សូមអានខ្លឹមសារក្នុងលិខិតបំភ្លឺ)។

-លោកបានអះអាងថា ទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “កូនមានវាសនា ” ព្រមទាំងឈ្មោះ សូត្រ មករា និងក្រុមគ្រួសារដែលបានឡាយវីដេអូសម្ភាសន៍ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួលបង្កាច់និងបង្ខូចកេរ្តិ៍ឈ្មោះរូបខ្ញុំ ជាអ្នកសារព័ត៌មាន យ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្នងការនគរបាលខេត្ត និងប្រព័ន្ធតុលាការផងដែរ។

-យោងលិខិតប្រគល់ប្រាក់ការពារក្តី
ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០
ដែលមានមេធាវី ឈួន ឡាឌី ដែលមានឈ្មោះ ចេង ពុំ ភេទប្រុសអាយុ ៤៥ ឆ្នាំ ដែលមានអាស្រ័យដ្ឋាន ភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បាទប្រគល់ប្រាក់ចំនួន ៥ ពាន់ដុល្លារ នៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ជូនទៅលោក ឈួន ឡាឌី សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានអត្តលេខ ១០១១ ការិយាល័យផ្ទះលេខ A3 ផ្លូវលេខ ១៩៨១ (ក្នុងបុរីបែលគូឡុន) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួយការពារក្តីអោយឈ្មោះ(ប៉ូ ផល/ យ៉ែម សាក់ /ស្នា យ៉េន /ច្រិច ចន្ធូ)។

-សូមរំលឹកថា កាលពីថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការផ្សាយព័ត៌មានមិនពិត ក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលមានឈ្មោះ កូន មានវាសនា (សូមអានខ្លឹមសារក្នុងលិខិត)