​​ទឹក​ដក់​នៅ​ផ្លូវ​តំបន់​អូរ​ឈើទាល​រាប់​ឆ្នាំ​មកហើយ​ទំនង​កែ​មិន​ឡើង​ទេ​បើ​ថ្នាក់​អជ្ញាធរ​ខេត្ត​មិន​គីត​គូរ​

0

​ខេត្ត​ព្រះសីហនុៈ​រយៈពេល​រាប់​ឆ្នាំ​មកហើយ​ឲ្យ​តែ​ដល់​រដូវវស្សា​ដែលជា​រដូវភ្លៀង​ធ្លាក់​ផ្លូវ​មួយ​ខ្សែរ​ត្រង់ចំណុច​មុខ​សណ្ឋាគារ​ផ្កាម្លិះ​តំបន់ឆ្នេរ​អូរ​ឈើទាល​ស្ថិតនៅក្នុង​ដែនដី​អាជ្ញាធរ​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​នោះគេ​តែងតែ​ឃើញ​ទឹក​ដក់​នៅជាប់​ជាប្រចាំ​ហើយ​ទឹក​នោះ​ដក់​យូៗ​ទៅ​ឡើង​ខ្មៅ​កខ្វក់​លាយឡំ​ជាមួយនិង​កាកសំណល់​សំរាម​ផ្សេងៗ​ដែល​ត្រូវគេ​យកទៅ​បោះចោល​តាម​ដងផ្លូវ​ផង​នោះ​ធ្វើ​ឲ្យ​បរិស្ថាន​នៅ​តំបន់​នេះ​អាក្រក់​ជាប្រចាំ​បាត់បង់​សោ​ភ​ណ្ណ័​ភាព​គូរ​ឲ្យ​កត់សម្គាល់​។​ ​ ​.​លោក​ណុប​ហេង​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហារ​នេះ​លោក​

download (2)

មានប្រសាសន៍​ទ​ទូល​ស្គាល់​និង​បានបញ្ជាក់​ឲ្យ​ដឹងថា​ទឹក​ដក់​នៅ​ផ្លូវ​ខាងលើនេះ​គឺជា​ទឹកភ្លៀង​មិន​ទឹក​ហូរ​ចេញពីរ​ប្រព​ន្ធ័​លូទឹក​សម្អុយ​ទេ​ហើយ​ជុំវិញ​បញ្ហារ​ទឹក​ដក់​នេះ​កន្លងមក​លោក​ធ្លាប់បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​មើល​រូ​ចរ​ហើយ​ព្រមទាំង​បាន​ឡើង​គំរោង​ស្តីពីរ​ការងារ​ជុស​ជល​បញ្ជា​ស់ការ​កកស្ទះ​ដូចជា​ការដក់​ទឹកភ្លៀង​នេះ​បញ្ជូនទៅ​ឲ្យ​អជ្ញាធរ​ខេត្ត​ដើម្បី​ពិនិត្យ​និង​សម្រេច​រូ​ចរាល់​អស់ហើយ​តាំងពីរ​ជំនាន់​លោក​ស្បោង​សារ៉ាត់​នៅ​ជា​អភិបាលខេត្ត​ព្រះសីហនុ​មក​ម្លេះ​។​ .​download (1)

លោក​ណុប​ហេង​បាន​បន្តទៀតថា​ចំពោះ​កិច្ចការ​ជុស​ជល​ឬ​ធ្វើយ៉ាងណា​នោះ​មិនមែន​ខាង​មន្ទីរ​សា​ធាណៈ​ការណ៍​ជា​អ្នកសម្រេច​នោះទេ​ពីព្រោះ​គំរោង​តូចៗ​អញ្ចឹង​ជា​បន្ទុក​របស់​ថ្នាក់​ខេត្ត​ជា​អ្នកសម្រេច​និង​មាន​សិទ្ធ​ប្រ​គាល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ជា​ធ្វើ​តាមរយៈ​ការដាក់​ដេញថ្លៃ​ប៉ុន្តែ​របើ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ដេញថ្លៃ​មិនបាន​ឬ​មិនមាន​ក្រុមហ៊ុន​ណាមួយ​ទ​ទូល​ម៉ៅការ​ទើប​កិច្ចការ​នេះ​ធ្លាក់​ដល់​មន្ទីរ​សាធារណៈ​ការណ៍​ខេត្ត​។​ហើយ​រាល់​ការចំណាយ​គ្រប់យ៉ាង​គឺជា​ថវិកា​លទ្ធកម្ម​រប​ស់​ខេត្ត​ដែល​ទ​ទូល​បាន​ពី​រាជរដ្ឋាភិបាល​។​សរុបសេចក្តី​មក​រឿង​ធ្វើ​មិន​ធ្វើ​គឺជា​បន្ទុក​របស់​ខេត្ត​ជា​អ្នកសម្រេច​ហើយ​សំរាប់​មន្ទីរ​សាធារណ៍ការ​ចាំតែ​ទ​ទូល​បញ្ជារ​តែ​ប៉ុ​ណ្ណុះ​។​ download

លោក​ឈិ​ត​សុខុន​អភិបាល​នែ​គណៈ​អភិបាល​ខេ​ត្ហ​ព្រះសីហនុ​ថ្មី​ដែល​ទើប​និង​ឡើងកាន់តំណែង​បាន​ប្រមាណ​ចំនូ​ន​ជាង​២​ខែ​មកនេះ​លោក​បានធ្វើការ​បញ្ជាក់ថា​ផ្លូវ​ដែល​ដក់​ទឹក​ខាងលើនេះ​លោក​និង​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណ​ការណ៍​បាន​ចុះ​ពិនិត្យមើល​រូ​ច​ហើយ​ប៉ុន្មាន​ថ្ងៃមុន​នេះ​និង​ព្រមទាំង​បាន​ប្រ​គាល់​កិច្ច​នេះ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណ​ការណ៍​ជា​អ្នកធ្វើ​ដោយ​ប្រើបាស់​ប្រព​ន្ធ័​លូ​អុ​យ​ដើម្បី​បញ្ជា​ស​ការកកស្ទះ​លំ​អូរ​ទឹក​ក៍​ដូច​ការដក់​ទឹក​ផងដែរ​។​

សូមបញ្ជាក​ផងដែរ​ថា​តំបន់​អូរ​ឈើទាល​នេះ​ក្រៅពីរ​បញ្ហារ​ទឹក​កក់ស្ទះ​លើផ្លូវ​ដូច​បាន​រៀបរាប់​ខាងលើ​ក៍​នៅមាន​បញ្ហារ​ប្រឈម​ជាច្រើនៗ​ទៀត​ដែល​អជ្ញាធរ​ខេត្ត​គូរ​តែមាន​វិធានការ​ជាបន្ទាន់​ហើយ​ដើម្បី​ទប់ស្កាត់​ទៅលើ​ការរៀបចំ​សណ្តាប់ធ្នាប់​លើ​ឆ្នេរ​ខ្សាច់​ក៍​ដូចជា​តំបន់​ចំណតរថយន្ត​ផងដែរ​ពីព្រោះ​នៅលើ​ឆ្នេរ​ខ្សាច់​ដែល​គំណ​ត់​ទុក​សម្រាប់​ទុក​ឲ្យ​ភ្ញោ​វ​ទេសចរណ៍​ដើរលេង​កម្សាន្ត​នោះ​បច្ចុប្បន្ន​ត្រូវបាន​គេ​ឃុបឃិត​គ្នា​ដាក់​តុ​ដាក់​ឆា​ត្រ័​ធ្វើ​អាជីវក​ម្មជូ​ល​យកលុយ​អស់​ទៅហើយ​ចំណែក​នៅ​ក​ន្លៃ​ង​តំបន់​សំរាប់​ទុក​ចត​រថយន្ត​វិញ​កន្លែង​ខ្លះ​ពោរពេញ​ទៅ​សំរាម​ភគជ្រាំ​គូរ​ឲ្យ​ខ្ពើមរអើម​និង​កន្លែង​ខ្លះ​មានការ​ឃុបឃិត​គ្នា​សាងសង់​តូប​អនុស្សាវរីយ​បន្ថែម​បង្ករ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​សោ​ភ​ណ្ណ័​ភាព​ផងដែរ​។​ភាពអនាធិបតេយ្យ​ទាំងនេះ​បើ​អជ្ញាធរ​ខេត្ត​នៅតែ​បណ្តែតបណ្តោយ​តទៅទៀត នោះ​តំបន់ឆ្នេរ​អូរ​ឈើទាល​មិនដឹង​ទៅជា​យ៉ាងណា​នោះឡើយ​៕