បន្ទាយមានជ័យ: សពពលករខ្មែរដែលបានស្លាប់ ក្នុងហេតុការណ៍រអិលជើងដួលធ្លាក់ពីលើកាំជណ្តើរ ត្រូវបានអាជ្ញាធរថៃរួមជាមួយមន្ត្រីទូតកម្ពុជាដឹកជញ្ជូនមកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃត្រង់ទី ២៣ ខែកក្កដា ឆ្នាំ២០១៤ នៅវត្តបាលិលេយ្យ ក្រុងប៉ោយប៉ែត ។ ប្រពពព័ត៍មានអោយដឹងសាកសពពលករខ្មែរដែលថៃបញ្ជូនមកមានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកស៊ីឈ្នួលបម្រើការងារនៅ
ហាងកាហ្វេរបាយមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃដែលរងគ្រោះបាត់បង់ជីវិត រស់នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាបំរើការងារនៅហាងលក់បាយ និង កាហ្វេនៅក្នុងទីក្រុងបាងកកប្រទេសថៃ ត្រូវបានអាជ្ញាធរថៃផ្តល់ព័ត៍មានអោយនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតដឹងថា ជនរងគ្រោះត្រូវបានស្លាប់កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពី
ជនរងគ្រោះដើរចេញពីកន្លែងធ្វើការងារ ក៏រអិលជើងដួលធ្លាក់ពីលើកាំជណ្ដើរ បណ្ដាលឱ្យដាច់សរសៃឈាមស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ជាមួយគ្នានោះតាមការអោយដឹងពីសាច់ញ្ញតិជានរងគ្រោះគឺ ជនរងគ្រោះទើបតែចេញទៅធ្វើការ ងារនៅប្រទេសថៃដោយស្របច្បាប់បាន រយៈពេល៣ខែប៉ុណ្ណោះ ដោយបានប្រាក់ខែ៧ពាន់បាត (លុយថៃ) ស្មើនឹង ២២៥ដុល្លារ ក្នុងមួយខែនិងបានផ្ញើមក ឱ្យឪពុកម្ដាយទើបតែបាន២ខែប៉ុណ្ណោះ ស្រាប់តែក្រុមគ្រួសារទទួលបានដំណឹង អកុសលខាងលើតែម្តង ៕