ការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសដូចជាចំណី ថ្នាំព្យាបាល វិតាមីន ថ្នាំទំលាក់ព្រូន និងTH4 និងកូនមាន់ 21ថ្ងៃ ជូនដល់សមាជិកបណ្តុំអាជីវកម្មចំនួន៤៥គ្រួសារ

0

កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានប្រជុំណែនាំ និងគាំទ្រទុនផលិតកម្ម២០%ដល់សមាជិកបណ្តុំអាជីវកម្មមាន់ថ្មីឆ្នាំ២០២០។

កម្មវិធីនេះប្រារព្ធធ្វើនៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចនិងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីកសិកម្មស្រុក ក្រុមការងារទីប្រឹក្សាកម្មវិធី ASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយមានអ្នកចូលរួមសរុបចំនួន៥០នាក់ក្នុងនោះមានស្រី២៦នាក់។

គោលបំណងនៃកិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីបង្កភាពស្និតស្នាលនៃសមាជិកបណ្តុំនិងបង្កើនទំនុកចិត្តឲ្យគ្នាទៅវិញ
ទៅមករវាងបណ្តុំអាជីវកម្មមាន់និងអ្នកទទួលទិញផងដែរ។នៅក្នុងកម្មវិធីនាពេលនោះក្រុមការងារនៃកម្មវិធីASPIREក៏បានប្រគល់នូវធាតុចូលកសិកម្មមួយចំនួនមានដូចជាចំណី ថ្នាំព្យាបាល វិតាមីន ថ្នាំទំលាក់ព្រូន និងTH4 និងកូនមាន់21ថ្ងៃ ជូនដល់សមាជិកបណ្តុំអាជីវកម្មចំនួន៤៥គ្រួសារថែមទៀតផងដែរ៕