ប៉ូលីសស្រុកគិរីវង់បន្តចុះបង្ក្រាបនិងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់

តាកែវ ៖ ទីតាំង​លួចលាក់​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​មួយ​ចំនួន​ធំ​ នៅ​ស្រុក​គីរីវង់​ ត្រូវ​បាន​សមត្ថកិច្ច​រុករក​ឃើញ​និង​កាប់​ដុត​បំផ្លាញ​ចោល​បន្ថែម​ទៀត ​នៅ​ដើមខែ​សីហា​នេះ​។​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ នគរបាល​ខេត្តតាកែវ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់ បាន​បន្ត​ចុះ​រុករក​កាប់​នឹង​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ ដែល​ជន​ខិល​ខួច​លួច​ដាំ​ខុសច្បាប់ បាន​ចំនួន​០៨​ទីតាំង បំផ្លាញ​អាង​ស្តុ​ប​ទឹក​ចំនួន​០៤ នៅ​ចំណុច​ដុប​បែក​ថ្លាង ស្ថិតនៅ​ក្នុង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្ត​តាកែវ ដែល​មាន​ផ្ទៃដី​ប្រមាណ​១៥១៨​ម៉ែត្រការ៉េ នេះ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០​នេះ​។​ ​ក្រោយការកាប់ដុតបំផ្លាញ់ដំណាំកញ្ឆា ដែល​បាន​រុករក​ឃើញ កម្លាំង​ជំនាញ​កំពុង​បន្ត​ការស្រាវជ្រាវ​ស្វែងរក​ម្ចាស់​អ្នក​ដាំ​ដំណាំ​កញ្ឆា​ ដើម្បី​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕