(ឧត្តរមានជ័យ) ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងអោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋានក្រសួងមហាផ្ទៃបានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល រំលឹកឡើងវិញស្តីពីរបៀបកត់ត្រកាងារអត្រានុកូលដ្ឋាន និងត្រូវពន្លឿអោយ ចៅសង្កាត់ ស្មៀនឃុំ កត់ត្រានិងកូលដ្ឋានអោយច្បាស់លាស់ដើម្បីផ្តល់សេវាកម្មជូនប្រជាពលរដ្ឋអោយទានពេលវេលា ការបើកវគ្គបណ្តុះបណ្តាលនេះដោយមាន សិក្ខាមកពី ស្មៀនឃុំ ក្រុមប្រឹក្សាសង្កាត់ទូទាំងខេត្តឧត្តរមានជ័យចំនួន១២០នាក់ មកចូលរួម ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាក្រុងសំរោងខេត្តឧត្តរមានជ័យនាថ្ង អង្គារទី៤ខែសីហាឆ្នាំ២០២០។
ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តបានមានប្រសាសន៍ផ្តាំផ្ញើអោយសិក្ខាដែលមកចូលរួមវគ្គបណ្តុះបណ្តាល ពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាននេះត្រូវចូលរួមយកចិត្តទុកដាក់និងស្តាបគ្រូបង្គោលពីរបៀប កត់ត្រាអោយបានកាន់តែច្បាស់លាស់តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។
ឯកឧត្តមបានកើតសសើរចំពោះអាជ្ញាធរក្រុងស្រុកឃុំសង្កាត់និងស្មៀន កន្លងមកដែលបានអនុវត្តដោយផ្ទាល់ក្នុងការចុះបញ្ជីគ្រប់ប្រភេទ ខិតខំប្រឹងប្រែងធ្វើការងារទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មប្រកបដោយភាព ស្មោះត្រង់ប្រាកដនិយមក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ បានល្អប្រសើរ។
ឯកឧត្តមអភិបាលរងខេត្តក៍បានអាយអាជ្ញាធរឃុំសង្កាត់ជួយណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ទាំងអស់សូមផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយរក្សាអនាម័យជានិច្ច ហូបស្អាត ផឹកទឹកស្អាត រស់នៅស្អាត ទុកដាក់សំរាមនិងកាកសំណល់ផ្សេងៗអោយបានត្រឹមត្រូវ ជាពិសេសត្រូវឧស្សាហ៍លាងសំអាតដៃសាប៊ូ ទឹកអាកុល ជែលអោយបានញឹកញាប់ មិនត្រូវជួបជុំឬចាក់ធុងបាស់រាំវង់កម្សាន្តនោះទេ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីត១៩នេះ ។ជាចុងបញ្ចប់ ឯកឧត្តមបានផ្តាំផ្ញើបន្ថែមអោយអាជ្ញាធរឃុំសង្កាត់ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយអប់រំកូនចៅអោយចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោករាល់ការបើកបនរថយន្ត ត្រូវពាក់ខ្សែក្រវាត់ បើកបបម៉ូតូត្រូវ ពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរទាំងអ្នករួមដំណើរនិងជៀសវាងអោយឆ្ងាយពីគ្រឿងញៀន៕