មណ្ឌលគិរីៈគណៈបញ្ជាការឯកភាពស្រុកកែវសីមាជិត៣០នាក់ដឹកនាំដោយអភិបាលស្រុកលោកនួន សារ៉ន ដោយផ្ទាល់ នាវេលាល្ងាចថ្ងៃទី០៤សីហាឆ្នាំ២០២០នេះ បានប្រទះឃើញក្រុមក្បួនបណ្តែតឈើមួយចំនួនចត អែបច្រាំងនៃអូរលើដីប្រទេសវៀតណាម ចំណុចបង្គោលព្រំដែនលេខ៦១លើ២(១) និយាមការ០៧១៧៩៦៣,១៣៣៩៥០៨,ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌគិរី។
ក្នុងប្រតិបត្តការនោះ សមត្ថកិច្ចបានរាយការលម្អិតអំពីក្បូនឬស្សីទាំងនោះថា ក្រុមឈ្មួញបានបណ្តែតក្បូននេះ ចេញពីភូមិសាស្ត្រនៃស្រុកអូរាំង ខេត្តមណ្ឌលគិរី នាវេលាទឹកអូរជន់ឡើង។សមត្ថកិច្ចបន្ថែមទៀតថា ឈើដែលចងនូវជាប់ក្បូន ពុំដឹងជាប្រភេទឈើអ្វី ដោយឃើញតែដើមវែង មានជាប់សំបក(កាត់ចុង,កាត់គល់)ពន្លិចក្នុងទឹកក្រោមក្បូន ហើយសមត្ថកិច្ចពុំអាចចុះពិនិត្យបានព្រោះទឹកជ្រៅ ថែមទាំងនៅជាប់ច្រាំងនៃអូររបស់ប្រទេសវៀតណាមថែមទៀត។
អភិបាលស្រុកកែវសីមាលោកនួន សារ៉ន ភ្លាមៗនៃការប្រទះឃើញការឈប់ចតនៃក្រុមក្បូនទាំងនោះ បានព្យាយាមទំនាក់ទំនងរាយការបន្ទាន់ ដោយសូមគោលការពីអភិបាលខេត្តមណ្ឌលគិរីរួមទាំងសូមកិច្ចសហការបង្ក្រាបពីភាគីប្រទេសវៀតណាមផងដែរ។លោកអភិបាលបញ្ជាក់ទៀតថា ឈើនេះគឺបណ្តែតមកពីភូមិសាស្ត្រខាងលើ និងបានចតនៅទីនេះព្រោះពុំអាចទៅមុខទៀតរួច។ជាជំហ៊ានដំបូងលោកអភិបាលស្រុកបានបញ្ជាអោយដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយប៉ុស្តិកាពារព្រំដែន បន្តយាមកាមឈើក្បូន និងស្រាវជ្រាវរកគល់ ដែលបានកាប់ប្រភេទឈើ អោយបានល្អិតល្អន់បំផុត។
សូមជម្រាបថាយោងទៅលើប្រភពពុំទាន់ច្បាស់ការមួយបង្ហើបថា ឈើទាំងនោះ ត្រូវកាប់នុងអូសចេញមកពីតំបន់អូរហ៊ុច ដែលស្ថិតក្រោមការគ្រប់គ្រងពីវរៈកាពារព្រំដែនគោក៦២១និងកងអនុសេនាធំលេខ២(គ២)ចំណុះវរៈសេនាតូចទី២ ។
ប្រភពបង្ហើបទៀតថា ឈើទាំងនោះ មានមន្ត្រីយោធាម្នាក់ មានតួនាទីធំដុំក្នុង កងអនុសេនា ធំលេខ២(គ២)ជាមេក្លោង ដោយត្រូវរ៉ូវជាមួយមន្ត្រីព្រំដែន មួយចំនួនថែមទៀតផង៕