លោកវរសេនីយ៍ ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនា តូចការពារព្រំដែនដឹកនាំកំលាំងនគរបាលកម្លាំងប៉ុស្តិ៍ស្វាយព្រៃ នៃ វរសេនាតូចការពាព្រំដែនគោក ៨១៥ បានចុះល្បាតតាមខ្សែរបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវតាមប៉ុស្តិ៍នីមួយៗ

ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនា តូចការពារព្រំដែនដឹកនាំកំលាំងនគរបាលកម្លាំងប៉ុស្តិ៍ស្វាយព្រៃ នៃ វរសេនាតូចការពាព្រំដែនគោក ៨១៥ បានចុះល្បាតតាមខ្សែរបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវតាមប៉ុស្តិ៍នីមួយៗដោយមានយកចិត្តទុកដាក់ ក្រោមការចង្អុលបង្ហាញពី លោកវរសេនីយ៍ ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនា តូចការពារព្រំដែន គោកលេខ ៨១៥

បានអោយមន្ត្រីតាមបណ្តារប៉ុស្តិ៍ និមួយៗ បន្តរសកម្មភាព ទប់ស្កាត់ ប្រជាពលរដ្ឋដែលលួចឆ្លងដែន ចូលទៅប្រទេសថៃដោយខុសច្បាប់ នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៧នឹង០០នាទី ដល់ម៉ោង ០៨នឹង ៣៥នាទី កម្លាំងប៉ុស្តិ៍ស្វាយព្រៃចំនួន ០៤នាក់អាវុធវែង-ខ្លីចំនួន០៤ដើម ដឹកនាំដោយលោក វ/ត្រី អឿម ប៊ុនធឿន នាយប៉ុស្តិ៍ បានចុះល្បាតតាមខ្សែរបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវចាប់ពីចំណុច ០២២០ ០៣១. ១៥០ ០៨៧២(IN1960) ក្នុងភូមិចាន់គីរី ដល់ចំណុច ០២១៧៧៩៦.១៥០១៣៣៨ (IN 1960) ក្នុងភូមិកណ្តោល ឃុំអូរស្រ ឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្នុងការល្បាត សភាពការណ៍ពុំមានអ្វីប្រែប្រួល និងខុសប្លែកគួឲ្យកត់សំគាល់ ។

វេលាម៉ោង ០៨នឹង៣០នាទី ដល់ម៉ោង​ ០៩នឹង៣៥នាទី កម្លាំងប៉ុស្ដិ៍ស្ពានម៉ាឡៃ ចំនួន​ ០៤នាក់ អាវុធវែង-ខ្លី ចំនួន ០៤ដើម ដឹកនាំដោយលោក វរសេនី យ៍ត្រី ពៅ រតនា នាយប៉ុស្ដិ៍ បានធ្វើការល្បាតតាមបណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែនចាប់ពីចំណុច (IN ១៩៦០)​ ០២១៧៤៤៤.១៥០១២៥៦) ក្នុងភូមិ​ថ្មី​ ឃុំម៉ាឡៃ​ ស្រុក​ម៉ាឡៃ​ ដល់​ចំណុច​ (IN ១៩៦០) ០២១៤៩៩៨.១៥០១៦៧៤ ក្នុងភូមិ​ក្បាល​ស្ពាន​​ ឃុំ​ម៉ាឡៃ​ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្នុងការល្បាតសភាពការណ៍ពុំមានអ្វីខុសប្លែក​ និងប្រែប្រួលឡើយ។