ខេត្តកំពង់ឆ្នាំង៖ជនសង្ស័យ2នាក់រួមនឹងវត្ថុតាងឆក់ត្រីប្រភេទត្រជាក់និងក្តៅចំនួនរគ្រឿងដែលជនល្មើសកំពុងធ្វើសកម្មភាពឆក់ត្រីត្រូវបានសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបរិបូរណ៍ធ្វើការបង្ក្រាបបានភ្លាមៗខណៈពួកគេកំពុងតែធ្វើសកម្មភាពឆក់ត្រី ។
ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសឆក់ត្រីខាងលើនេះសមត្ថកិច្ចសង្កាត់ជលផលបានធ្វើឡើងនៅវេលាម៉ោង២និង១៥នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នៅចំណុច កោះសត្វ ស្ថិតនៅក្នុងភូមិសេះស្លាប់ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។
លោកតាត សីហាក់នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយអោយដឹងថានៅវេលាខាងលើនេះកម្លាំងសង្កាត់រដ្ឋបាលជលផលបរិបូណ៌បានចុះត្រួតពិនិត្យបទល្មើសនេសាទនៅចំណុចខាងលើនេះក៍បានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពឆក់ត្រីនៅចំណុចខាងលើនេះក៍បានធ្វើការប្រដេញតាមចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ ។
លោកតាតសីហាក់នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងទៀតថាក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបរិបូណ៍បានធ្វើការឃាត់ខ្លួនបានជនសង្សយ័២នាក់រួមនិងវត្ថុតាងឆក់ត្រីមានអាំងវទរ័ឆក់ត្រីប្រភេទត្រជាក់១គ្រឿងនិងក្តៅ១គ្រឿងអាគុយ៧០អាំពែរ១គ្រឿងដងឆក់១គូ កន្ត្រកដងត្រី១ រួមនិងមធ្យោបាយធ្វើសកម្មភាពកាណូតបាឡាស្មាច់ភ្ជាប់ជាមួយម៉ាស៊ីនឡាន១គ្រឿងផងដែរ។
លោកថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនបានទាំង២នាក់ខាងលើនេះ១. ឈ្មោះ មឿងវុទ្ធី ប្រុសអាយុ ២៥ឆ្នាំ ។២.ឈ្មោះ តៃសុភី ប្រុសអាយុ ១៦ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិថ្នល់ឈើទាល ឃុំ ផ្លូវទូក ស្រុកកំពង់លែង ជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងធ្វើការសាកសួនិងកសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនិតិវិធី៕