លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខ័ន្ធ សពលោកអនុសេនីយ៍ឯក សេន សំអុល ។

(កំពង់ធំ)៖នារសៀលថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងគោរពវិញ្ញាណក្ខ័ន្ធ សពលោកអនុសេនីយ៍ឯក សេន សំអុល និងបំពាក់ឋានន្តរស័ក្កិ ថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណ: ។ដោយអនុវត្តយោងតាមគោលការណ៍ របស់ថ្នាក់ដឹកនាំ ជាពិសេសក្រោមដឹកនាំ ដ៍ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត
នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខ័ន្ធ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក សេន សំអុល ជានាយរងការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។បន្ទាប់ពីលោកទទួលមរណ:ភាព នាថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០២០វេលាម៉ោង ១៤ និង ០៥ នាទី ដោយសាររោគា ។គ្រួសាររបស់លោក សេន សំអុល រៀបចំធ្វើបុណ្យតាមទំនាមទំលាប់ប្រពៃណីខ្មែរ ស្ថិតនៅគេហដ្ឋាន របស់លោកស្ថិតក្នុងភូមិ កំពង់រទេះ សង្កាត់
កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានគោរពវិញ្ញាណក្ខ័ន្ធនិងបួងសួង ដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយតម្រែតម្រង់ដួងវិញ្ញាណក្ខ័ន្ធ របស់លោក សេន សំអុល បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ លោកឧត្តមសេនីយ៍ទោ ស្នងការបានថ្លែងប្រសាសន៍ ចូលរួមរម្លែកទុក្ខ ជាមួយគ្រួសារសព ដោយលោក មានក្ដីអាឡោះអាល័យ សោកស្ដាយយ៉ាងក្រៃលែង ចំពោះមរណភាព របស់លោក សេន សំអុល គឺជាការបាត់បងនូវ ថ្នាក់ដឹកនាំគំរូ ០១រូប ក្នុងជួរកងកម្លាំងនគរបាល ជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រយៈពេលកន្លងមក លោក សេន សំអុល បានចូលរួមបំពេញភារកិច្ច បេសកកម្ម ការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ ។ ក្នុងកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លោក សេន សំអុល បានយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញកាតព្វកិច្ច មិនខ្លាច ការនឿយហត់ រហូតសម្រេចបានលទ្ធផលជាច្រើន ជាទីមោទនៈបំផុត ប្រកបដោយឥរិយាបថ ស្មោះត្រង់ ស្លូតបូត សុភាពរាបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ម៉ឺងម៉ាត់ គោរពវិន័យ អនុវត្ត តួនាទី ភារកិច្ច មានការទទួលខុសត្រូវ ពោរពេញដោយការសាមគ្គីភាព ជាមួយបងប្អូន កងកម្លាំង ដែលធ្វើឲ្យអ្នកផងទាំងពួង មានការគោរពស្រឡាញ់លោក ប្រៀបដូចជាសាច់ញាតិ មរណភាពរបស់លោក បានបន្សល់ទុកនូវសកម្មភាពល្អៗ ជាច្រើន ដែលយើងទាំងអស់គ្នា ពុំអាចបំភ្លេចបានឡើយ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានបញ្ជាក់ជូនលោកស្រី ផ្លុង សុផល ត្រូវជា ភរិយាលោក សេន សំអុល បន្ទាប់ពីមរណភាពរបស់លោក សេន សំអុល មន្ត្រីនគរបាលទទួលការងារជំនាញការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំចាត់ចែងដោយយកចិត្តទុកដាក់ធ្វើសំណើ ជូនថ្នាក់ដឹកនាំតាមលំដាប់ថ្នាក់ ដើម្បីទទួលបានថវិកា មួយចំនួនបន្ថែមទៀត ដើម្បីឧបត្ថម្ភ ដល់គ្រួសារលោកស្រី ៕