សពស្ត្រីជាជនជាតិខ្មែរជាបុគ្គលិកនៅកាសុីណូប្រទេសថៃដឹកមកដល់ខ្មែរហើយបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃពុធទី ០៥ខែសីហា ២០២០ កុងស៊ុលខ្មែរនៅប្រចាំខេត្តស្រះកែវ បានជួលរថយន្តដឹកសពស្ត្រីជាជនជាតិខ្មែរឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រីអាយុ២៩ឆ្នាំមានស្រុកកំណើត ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។បានមកដល់ខ្មែរហើយសពបានប្រគល់ជូនស្វាមី ឈ្មោះ សាន់ សីហា ដោយជោគជ័យស្ថានទូតទូតខ្មែរបានប្រគល់ថវិការ ចូលបុណ្យសពជូន លោក សាន់ សីហា ផងដែរ។

សូមរំលឹកនឹងបញ្ជាក់៖សពស្ត្រីជាជនជាតិខ្មែរឈ្មោះ ម៉ៅ ស្រីពៅ ក្នុងចំណោមមនុស្ស៤នាក់បានស្លាប់អណោចអធមក្នុងហេតុការណ៍បាញ់ប្រហារនៅក្នុងអាគារពាណិជ្ជកម្មព្រះរ៉ាម៣ ផ្លូវ៦៦ ខេត្ត នន់ថះ បុរី មានមនុស្សស្លាប់ចំនួន៤នាក់ហេតុកាណ៍នេះពីវេលាម៉ោង២៣ ខែសីហា ឆ្នាំ២០២០កន្លងមក ម៉ោង ១៩នឹង៤០ យប់។

កម្លាំងសមត្ថកិច្ចចម្រុះថៃ បានចុះដល់កន្លែងកើតហេតុ,យោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃ(ណែវ ណា ញូ),សូមបញ្ជាក់ថា កន្លែងកើតហេតុជាអាគារពាណិជ្ជកម្មកម្ពស់៤ជាន់ ដែលនៅជាន់ទី១មានបើកកាស៊ីណូ មានទ្វារចេញ-ចូល ចង្អៀត ត្រូវគេដឹងថា

កាស៊ីណូរបស់”ហ៊ាទី”ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យក្នុងអាគារ ប្រទះឃើញមានមនុស្សស្លាប់ចំនួន៤នាក់ ក្នុងនោះប្រុស៣នាក់ នឹងស្រីម្នាក់ ដេកក្នុងថ្លុកឈាម ម្នាក់ក្នុងនោះជានាយតម្រួតថ្នាក់វរៈសេនីយ៍ទោ ហើយស្រ្តីជនជាតិខ្មែរដែលស្លាប់ក្នុងហេតុការណ៍នោះ មិនទាន់ស្គាល់ឈ្មោះ នឹងអាយុ

គ្រាន់តែដឹងថា នាងរស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្ដីនឹងមានកូន២នាក់ ដែលកាលពីមុននាងជាបុគ្គលឹកកាស៊ូណូ ហ្គែន ទីង នៅក្រុងប៉ោយប៉ែត ប៉ុន្តែពេលមានការរាត្បាតរបស់កូវីត-19 កាស៊ីណូក៏បិទ ទើបនាងសម្រេចចិត្តទៅធ្វើការកាស៊ីណូនៅប្រទេសថៃ ជាមួយមិត្តភក្តិមួយចំនួនទៀត។

បន្ទាប់ពីសាកសួរបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ២២,០០នាទី បានឮសម្លេងកាំភ្លើងបាញ់ជាច្រើនគ្រាប់នៅក្នុងកាស៊ីណូខាងលើ បន្ទាប់មកក៏ស្ងប់ទៅវិញ មានរយះពេលយូរល្មម ក៏នៅតែមិនមាននគបាលនឹងសមត្ថកិច្ចក្រុមសង្រ្គោះប្រចាំមូលដ្ឋាន ធ្វើឲ្យអ្នកភូមិដែលរស់នៅបរិវេណនេះ កើតមានការភ័យខ្លាច ហើយថែមទាំងប្រាប់ថា ខាងកាស៊ីណូសុំឲ្យបិទព័ត៍មាន នឹងឲ្យជញ្ជូនសម្ភារៈដែលខុសច្បាប់ចេញពីកាស៊ីណូមួយនេះ។

ជំហ៊ានដំបូងមិនស្គាល់ជនបង្ករហេតុ គេគិតថា បានលួចរត់ក្រោយបង្ករហេតុ សម្រាប់មូលហេតុសន្និដ្ឋានថា អាចមានបញ្ហារឿងផ្ទាល់ខ្លួន បន្ទាប់មកសមត្ថកិច្ចបានត្រួតពិនិត្យកាមេរ៉ាសុវត្តិភាព ដើម្បីពិនិត្យមើលហេតុការណ៍ដែលកើតឡើង រួមជាមួយការតាមប្រម៉ាញ់ជនបង្ករយកមកអនុវត្តតាមច្បាប់បន្ត។

រាយការណ៍ព័ត៍មាន បញ្ជាក់ថា កន្លងមក មានអ្នកបើកកាស៊ីណូផ្លាស់មកជួលអាគារខាងលើបើកកាស៊ីណូ ជាច្រើននាក់មកហើយ ដោយចុងក្រោយនេះ”ហ៊ាទី”មកជួលបើកកាស៊ីណូ មុនហ្នឹងកើតហេតុមានបុរសជនជាតិចិន នាំយកអាវុធមកគម្រាមយកលុយវិញ ដោយសារត្រូវខាងកាស៊ីណូបន្លំយកលុយទៅ ដែលនៅពេលកើតហេតុមានអ្នកលេងល្បែងប្រមាណ៦០នាក់ អំឡុងពេលបុរសជនជាតិចិនយកកាំភ្លើងមកគម្រាម នាយនគបាលម្នាក់ចូលមកចចារ តែមិនអាចព្រមព្រៀងគ្នាបាន ទើបកើតហេតុការណ៍បាញ់ប្រហារគ្នាឡើង។

យោងតាមប្រភពដែលគួរឲ្យជឿជាក់ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នោះរួមមានៈជនជាតិថៃចំនួន២នាក់រួមទាំងនាយនគបាលម្នាក់ផងដែរ មានជនជាតិចិនម្នាក់ នឹងស្រ្តីជនជាតិខ្មែរម្នាក់ ដែលមានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលទៅបំរើការនៅទីនោះ ដោយឡែកក្រោយពីទទួលបានដំណឹងគួរឲ្យរន្ធត់មួយនេះ ក្រុមគ្រួសារនារីរងគ្រោះដែលរស់នៅឯស្រុក នាំគ្នាយំសោកបោកខ្លួនស្ដាយស្រណោះ នឹងប្រាថ្នាចង់បានសាកសពយកមកធ្វើបុណ្យនៅប្រទេសខ្មែរ៕