កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនពង្រឹងយោធាប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ទិត្យ រចនា តំណាងឯកឧត្តមឧត្តម
សេនីយ៍ឯកពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ព្រមទាំងឯកឧត្តម ស៊្រន សំឫទ្ធី ភិបាលរងខេត្ត តំណាងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការស្តីទីតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង, លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ដែលអញ្ជើញមកពីបណ្ដាអង្គភាពឈរជើងក្នុងខេត្ត នាយទាហាន នាយទាហានរង តាមការិយាល័យ ផ្នែកចំណុះ និងកម្លាំងសិក្ខាកាមក្នុងវគ្គ សរុប៦៦នាក់។
នៅក្នុងពិធីបើកវគ្គនោះដែរឯកឧត្ដម ស៊្រន សំឫទ្ធី អភិបាលរងខេត្ត បានធ្វើការផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន ត្រូវយកចិត្តទុកដាក់ ស្តាំយោធាចារ្យ ដែលបានដឹកនាំសម្របសម្រួលរៀបចំកម្មវិធីបង្រៀនទាំងផ្នែកទ្រឹស្តី និងទាំងការហ្វឹកហាត់ដោយផ្ទាល់ដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និងជំនាញ ដើម្បីយកចំំណេះដឹងនេះយកទៅបម្រើដល់អង្គភាពខ្លូន ក៏ដូចជាឱ្យវគ្គសិក្សាបញ្ចប់ទៅទទួលបានលទ្ធផលល្អ។
នៅក្នុងឱកាសនោះ ឯកឧត្ដម ស្រ៊ន សំឫទ្ធី ក៏បានធ្វើការណែនាំដល់សិក្ខាកាមក្នុងវគ្គទាំងអស់សូមមានការប្រុងប្រយ័ត្ន និងត្រូវធ្វើអនាម័យជាប្រចាំ ដើម្បីការពារពីជម្ងឺកូវីដ១៩ ហើយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ។
ជាចុងបញ្ចប់ឯកឧត្តមបាននាំយកថវិកាចំនួន១០០០ ០០០រៀល របស់រដ្ឋបាលខេត្តប្រគល់ជូនគណៈគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល ៕