កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី 6 ខែសីហាឆ្នាំ 2020 លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នេះបានមានប្រសាសន៍ថា៖ យើងអាចនឹងភ្លេចជំងឺកូវីដបាន តែជំងឺកូវីដ
មិនភ្លេចយើងទេ អោយតែយើងប្រហែសមិនប្រុងប្រយត្ន័នោះ យើងនឹងអាចឆ្លងជំងឺនេះមិនខាន ។ លោកជំទាវ បានមាន
ប្រសាសន៍បែបនេះ ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងពិធីចែកអំណោយ កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ចំនួន១៦១គ្រួសារ ដែលមានការចូលរួមពីក្រុមការងារកាកបាទ
ក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមនិងអាជ្ញាធរស្រុកនិងខេត្តចូលរួមផងដែរ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បានបន្តថា៖ ដើម្បីរួមគ្នាការពារនិងទប់ស្កាត់ជំងឺកូវីដ យើងទាំងអស់គ្នាត្រូវតែពាក់ម៉ាកនៅពេលចូលទៅកន្លែងមានមនុស្សច្រើន ជាពិសេសក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតអោយយើងឈប់សំរាក៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំខ្មែរក្នុងពេលខាងមុខនេះ ។ ដោយយើងត្រូវណែនាំអោយក្រុមគ្រួសារ លាងដៃនិងសាប៊ូឬអាកុលអោយបានញឹកញាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្នុងនោះដែរយើងជាអាណាព្យាលបាលគ្រប់ក្រុមគ្រួសារ ក៏ត្រូវតែណែនាំអោយកូនចៅចូលរួមគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នាផងដែរ គឺបើយើងគោរពបាននូវច្បាប់ចរាចរណ៍ នោះសមត្ថកិច្ច ក៏មិនអាចផាកពិន័យយើង
បានដែរ ហើយយើងក៏អាចជៀសផុតពីគ្រោះថ្នាក់ផងដែរ ។
ដោយឡែក ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធាន
កិតិយស គណ:កម្មាការសាខាកាកបាទ
ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍នៅក្នុងពិធីចែកអំណោយនេះថា៖ តាមការចុះស្រង់ស្ថិតិរបស់អនុសាខាកាកបាទក្រហមស្រុក ថ្ងៃនេះកាកបាទ
ក្រហមកម្ពុជា និងខេត្តបានចែកអំ ណោយ កាកបាទក្រហមកម្ពុជា ដល់ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយកូនច្រើន និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៣៦៧នាក់ គឺក្នុងនោះចែកនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ចំនួន១៦១
គ្រួសារ ដែលមកពីឃុំជើងគ្រាវ ចំនួន
៦៩គ្រួសារ និងនៅក្នុងឃុំទឹកហូត ចំនួន ៩២គ្រួសារ ។
បន្ទាប់មកយើងនិងចុះទៅចែកអំណោយដូចគ្នានេះ នៅក្នុងវិទ្យាល័យជាស៊ីម ស្រុកកំពង់ត្រឡាច ចំនួន ២០៦គ្រួសារទៀត ដែលក្នុងនោះមានប្រជាពលរដ្ឋមកពីឃុំតាជេសចំនួន ៨២គ្រួសារ និងមកពីឃុំសែប ចំនួន១១១គ្រួសារ ។
ការចែកអំណោយកាកបាទក្រហមកម្ពុជាក្នុងពេលនេះ គឺនៅក្នុង១គ្រួសារ ៗ ទទួលបាន ៖ អង្ករ៣០គីឡូ , មី១កេះ ,
ត្រីខ ១០កំប៉ុង , ឃីត១កញ្ចប់មាន. មុង១ ភួយ១ . សារុង១ ក្រម៉ា ១ សាប៊ូ២ដុំ និងថវិកាមួយចំនួនផងដែរ ៕