ខេត្តព្រះសីហនុ៖ ក្នុងដំណាក់កាលដែលមានការគំរាមកំហែងនៃជំងឺកូវីដ19 ពលរដ្ឋក្រីក្រ អាចទទួលរងការប្រឈមខ្លាំជុំវិញបញ្ហាជីវភាពប្រចាំថ្ងៃ។ប្រឈមជាងគេនោះគឺការធ្លាក់ចុះឬការបាត់បង់ប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ។ប៉ុន្តែដើម្បីជួយសម្រួលការលំបាកនេះជូនប្រជាជនជាពិសេសគ្រួសារប្រជាជនក្រីក្រ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ដើម្បីដោះស្រាយជូនពលរដ្ឋរងផលប៉ះពាល់នេះ។បច្ចុប្បន្ន
អាជ្ញាធរខេត្តកំពុងអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់នេះ រួមទាំងអំណោយរបស់សាខាកាកបាទក្រហម ផងដែរ។
នៅព្រឹកថ្ងៃទី 7 ខែសីហាឆ្នាំ 2020នេះសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន 542 គ្រួសារនៅស្រុកស្ទឹងហាវដើម្បីសម្រួលការលំបាកខ្លះៗ។
កម្មវិធីផ្តល់អំណោយដល់ពលរដ្ឋនៅថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនិងលោកជំទាវ រួមទាំងវត្តមានអមដំណើររបស់ អស់លោកលោកស្រី ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមផងដែរ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថាដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ សាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយមនុស្សធម៌ មានគ្រឿងឧបភោគបរិភោគ និងថវិកាខ្លះផងដែរ ដើម្បីចាត់ចែងចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះនៅតាមមូលដ្ឋាននានាសម្រាប់ដោះស្រាយជីវភាព។បើទោះជាអំណោយនេះមិនច្រើនប៉ុន្តែវាអាជួយដោះការលំបាកពលរដ្ឋបានមួយគ្រាដែរ។
ជាមួយនេះឯកឧត្តម គួច ចំរើន បានណែនាំអាជ្ញាធរតាមមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជនក្នុងមូលដ្ឋានខ្លួនអោយបានល្អនិងត្រូវរាយការណ៍អោយបានទាន់ពេលក្នុងករណីពលរដ្ឋមានបញ្ហារងគ្រោះត្រូវការការជំនួយបន្ទាន់ដើម្បីមានវិធានការណ៍ដោះស្រាយអោយបានទាន់ពេលវេលាដោយមិនទុកអ្នកណាម្នាក់ចោលដោយមិនបានដឹងនោះឡើយ។
ឯកឧត្តម បានរំលឹកពលរដ្ឋទាំងអស់ត្រូវរក្សាសុខភាព ធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយត្ន័ចំពោះជំងឺកូវីដ១៩។
អំណោយដែលបានផ្តល់ជូនពលរដ្ឋនាពេលនេះ រួមមាន៖ ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១) – អង្ករ ២៥គីឡូក្រាម-មី ១កេស – ត្រីខ
– ទឹកស៊ីអីវ- ទឹកសុទ្ធ – ម៉ាស់
– ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល) ក្នុងមួយគ្រួសារមួយគ្រួសារ៕