ខេត្តត្បូងឃ្មុំ ៖ សង្គ្រាមរាប់ទសវត្សរ៍បានបន្សល់ទុកឲ្យប្រទេសកម្ពុជានូវគ្រាប់មីន ហើយនិងគ្រាប់មិនទាន់ផ្ទុះរាប់លានគ្រាប់ដែលសម្លាប់ហើយនិងធ្វើឲ្យរបួសមនុស្សរាប់រយនាក់ក្នុងមួយឆ្នាំៗ។ ឯការអប់រំមនុស្សជំនាន់ក្រោយអំពីរបៀបជៀសវាងកំទេចសំណល់នែសង្គ្រាមជារឿងសំខាន់ណាស់ ។
កាលពីម្សិលមិញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២០ កម្លាំងអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ចុះសហការជាមួយអង្គ ភាពCMAC ដេីម្បីរៀបចំបង្រៀនពីការ
អប់រំ អំពីផលបះ ពាល់គ្រាប់មិនទាន់ផ្ទុះ ដល់ម្ចាស់អាជីវកម្ម ជាងដំដែកចំនួន០២កន្លែង ដែលស្ថិតនៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំអោយ ទទួលបានការយល់ដឹង ក្រោយមកពួក គាត់បានប្រគល់ក្បាលគ្រាប់155m.m ចំនួន០៣គ្រាប់ ។
បច្ចុប្បន្នគ្រាប់ ខាងលើ ប្រគល់ជូនអង្គភាព CMAC យកទៅកម្ទេច ចោល ។
សមត្ថកិច្ច ក៏ដូចជាអង្គគភាព CMACសូមអំពាវនាវដល់ប្រជាពលរដ្ឋបើបាន ឃើញគ្រាប់មិនទាន់ផ្ទុះកាល ពីសម័យសង្គ្រាម មេត្តារាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ៕