ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១៣២គ្រួសារនៅស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា តាមរយៈអាជ្ញាធរខេត្ត

ខេត្តស្ទឹងត្រែង៖ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងស្ថានភាពជំងឺកូវីដ
-១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោកផងនោះ ក៏ជាការចូលរួមជា
មួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងនោះទៀត ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ កាកបាទក្រហមកម្ពុជា បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោ
យមនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៣២គ្រួសារដែលរស់នៅក្នុងភូមិចំនួន១០ និងឃុំចំនួន២ទៀត ក្នុងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី០៩ សីហានេះ ។ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំព្រះរាជបន្ទូល និងប្រសាសន៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជា សម្តេចម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានយាង និងអញ្ជើញមកដោយផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ គិតគូរពីសុខទុក្ខ ជាពិសេសគឺ ជីវភាពរស់នៅប្រ
ចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា ។ ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងចែកអំណោយ ក៏នឹងបានពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ដើម្បីបង្កើនការយល់ដឹង ការរក្សាអនាម័យ ការរក្សាគំលាតសង្គម និងចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្ររបស់យើង ។

ជាមួយក្នានេះផងដែរ ក្រសួងសុខាភិបាល បានរាយការណ៍ថាៈជំងឺគ្រុនឈីក(CHIK)
ក៏បានឆ្លងរាលដាលដល់ចំនួន១៥ខេត្តហើយ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នពីជំងឺនេះផង ហើយជំងឺគ្រុនឈីកនេះ មានប្រភពកើតឡើងពីមូសខ្លាញី ដូច្នេះហើយ សូមឲ្យបងប្អូនប្រជាពល
រដ្ឋត្រូវរក្សាអនាម័យ ឲ្យបានស្អាត នៅតាមបរិវេណជុំវិញផ្ទះ ដោយកំចាត់ចោលរាល់វត្ថុដែលអាចដក់ទឹកបាន ត្រូវដេកក្នុងមុង(ទាំងថ្ងៃទាំងយប់) ដោយត្រូវស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។ បើក្នុងករណីក្រុមគ្រួសារណាម្នាក់ មានសញ្ញា ឬសញ្ញាជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សារឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជា
ដើមនោះ សូមយកពួកគាត់ទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ឲ្យទាន់ពេលវេលា ។

សូមជម្រាបថាៈគ្រួសារនីមួយៗ ត្រូវទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រម៉ាអាវយឺត) សាប៊ូដុំ ២ដុំ និងប័ណ្ណប្រកាសស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ៕