ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករង កំពង់ធំ បាន បន្ត សកម្មភាព មនុស្សធម៌ នាំយកអំណោយរបស់ឯកឧត្តម ឧត្តម សេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គ មេបញ្ជាការ រង នៃ កងយោធពល ខេមរ ភូមិន្ទ មេបញ្ជាការ កងទ័ព ជើង គោក មកផ្តល់ជូនប្រជាពលរដ្ឋដែល មាន ជីវភាព លំបាក ខ្វះខាត ចំនួន បួនគ្រួសារ រស់នៅ ឃុំ បន្ទាយ ស្ទោង ស្រុក ស្ទោង ខេត្ត កំពង់ធំ។
ពិធី ផ្តល់ អំណោយ ដល់ ប្រជា ពលរដ្ឋ បាន ធ្វើឡើង នៅរសៀលថ្ងៃអាទិត្យទី០៩ ខែ សីហា ឆ្នាំ២០២០ ឯកឧត្តម ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែន បានអញ្ជើញ សំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ ០៤ គ្រួសារ បានជួយឧបត្ថម្ភ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូ.មីចំនួន ០១ កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២ យួរ និងថវិកាមួយចំនួនផងដែរ។
ទីមួយ លោកតា ឃុន ខៀវ អាយុ៦៨ ឆ្នាំ ពិការជើងនិងលោក យាយ សែប ធូយ អាយុ៦៥ ឆ្នាំ ជាភរិយា រស់នៅក្នុងខ្ទមស្លឹក ធ្លុះ ធ្លាយ បែកបាក់ ហើយលោកតា និងលោកយាយ ទាំង០២ គាត់មាន ជីវភាពលំបាកខ្វះខាត ដោយ ត្រូវ ពឹង ផ្អែក លើ ជំនួយឧប ត្ថម្ភ ពី អ្នក ជិត ខាង ។២/.លោកតា សែប ឡុច អាយុ៧៦ឆ្នាំ រស់នៅតែម្នាក់ឯង មាន ជីវភាពលំបាកខ្វះខាតនិងមានជំងឺប្រចាំកាយមិនអាចប្រកបមុខរបបអ្វីបាន ។៣/.លោកយាយ ជឹម ចិន អាយុ៦៣ ឆ្នាំរស់នៅតែម្នាក់ឯង បានអ្នកជិតខាងជួយយកអាសារនិងឧបត្ថម្ភនូវអាហារប្រចាំថ្ងៃជូនគាត់ផងដែ ។
៤/.ប្អូនស្រី ឡុច ធន់ អាយុ៣៧ ឆ្នាំ មានកូនចំនួន ០៥ នាក់នៅក្នុងបន្ទុកមានជីវភាពលំបាកខ្វះខាត ដោយស្វាម៉ីរបស់គាត់ធ្លាប់ធ្វើជាកម្មករសំណង់។ ឯកឧត្តម សោម ស៊ុន បានសំណូមពរ ប្រជាពលរដ្ឋ យើងទាំងអស់ឲ្យចេះថែរក្សា សុខភាព និងការពារកុំឲ្យមាន ការឆ្លងនូវ ជំងឺកូវីដ១៩ ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដោយ ត្រូវ សម្រាក នៅ ក្នុង មុង ត្រូវចេះធ្វើអនាម័យ សម្អាតបរិវេណទីធ្លារជុះវិញផ្ទះ និងសូមឲ្យបងប្អូនប្រជាពល រដ្ឋត្រូវខិតខំដាំដំណាំបង្ករបង្កើនផលចិញ្ចឹមជីវិតដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃទោះបីយ៉ាងណាក៏អាជ្ញាធរ ដែនដីគ្រប់ លំដាប់ថ្នាក់នៅមើលថែរទាំមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារឡើយ ។
អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម សោម ស៊ុន និងក្រុមការងារ រួម ទាំង អាជ្ញាធរ ដែនដី សូមទទួលបានតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច។
ដោយ ប៊ុន រដ្ឋា