តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល នៅអាទិត្យមុននេះមានភ្ញៀវទៅលេង ជាង៥០០នាក់ សហគមន៍អំពាវនាវសូមជួយថែរក្សាអនាម័យ និងសូមចូលរួមទប់ស្កាត់ជំងឺកូវីដ

កំពង់ឆ្នាំង៖ តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលគឺជារមណីយដ្ឋានធម្មជាតិព្រៃភ្នំ ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលមានចម្ងាយប្រមាណជាង៦៧គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។ រម ណីយដ្ឋាននេះ មានទឹកជ្រោះហូរធ្លាក់ពីលើកំពូលភ្នំ មានល្បាក់ថ្មជាកន្លែងមុជទឹកលេងកំសាន្តជាច្រើនកន្លែង ដែលអាចស្វាគមន៍ភ្ញៀវទេសចរណ៍មកលេងកំសាន្តរាប់ពាន់អ្នក ។ ដោយឡែកកាលពីថ្ងៃអាទិត្យម្សិញមិញនេះ ក៏មានភ្ញៀវក្នុងស្រុកមកលេងកំសាន្តជាង៥០០នាក់ផងដែរ ។
លោក អែម ជា ប្រធានសហគមន៍ ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល នៅលព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ៖ សហគមន៍ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិលមកដល់ពេលនេះ មានភ្ញៀវទេសចរណ៍ក្នុងស្រុកមកលេងជារៀងរាល់ថ្ងៃ ដោយឡែកនៅក្នុងថ្ងៃថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គឺមានភ្ញៀវមកលេងកំសាន្តពី៧០ទៅ១០០រថយន្ត និងមិនតិចជាង៥០០នាក់ឡើយ ។
ចំណេកសវាកម្មវិញ គឺរថយន្តទេសចរណ៍១គ្រឿង ៥ពាន់រៀល រថយន្តទូរីស ១ម៉ឺនរៀល ម៉ូតូ១គ្រឿង ២០០០រៀល កញ្ចុសអង្គុយលេងតាមមាត់ជ្រោះវិញមានជាង៣០កន្លែង ដែលមានតម្លៃពី១ម៉ឺនរៀល ទៅ៤មឺនរៀល តាមតូចតាមធំ ។ ជំណែកសេវាម្ហូបអាហារ មាត់ដុត១ពី៣ទៅ៤ម៉ឺនរៀល ប្រហុកដុត ត្រីអាំង សម្លរខ្មែរគ្រប់មុខ តាមការកុំម៉ង់ ដែល១ចានៗមានតម្លៃ ពី២ម៉ឺនរៀល ទៅ៤មឺនរៀល តាមចានតូចឬធំ ចំណែកស្រាប៊ៀវិញ ១កេះ ៗលក់ថ្លៃលើសតម្លៃទីផ្សារ តែ៥ពាន់រៀល ប៉ុណ្ណោះ ។
លោកប្រធាន សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ក៏សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកលេងកំសាន្ត សូមជួយថែរក្សាអនាម័យនៅក្នុងតំបន់ទេសចរណ៍ ដោយសូមចោលសំរាមក្នុងធុង សូមកុំចោលក្នុងទឹកជ្រោះ សូមបត់ជើងក្នុងបន្គន់អនាម័យ និងសូមចូលរួមអនុវត្តន៍ទាំងអស់គ្នា តាមការនែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ក្នុងពេលមានមនុស្សច្រើន ត្រូវអង្គុយមានគម្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រកន្លះ សូមលាងដៃជាមួយអាកុល ឬសាប៊ូ ដើម្បីរួមការការពារ និងទប់ស្កាត់ជំងឺកូវីដ១៦ កុំអោយរាលដាលចូលក្នុង មូលដ្ឋានយើង និងសហគមន៍របស់យើង ៕