បែកធ្លាយពីខេត្តបន្ទាយមានជ័យ…ប្រជាពលរដ្ឋចំនួន១០នាក់ តំណាងអោយ៥១គ្រួសារ បានដាក់ពាក្យបណ្តឹងពីបទ«សមគំនិតក្នុងអំពើក្លែង បន្លំឯកសារនិងប្រើប្រាស់ឯកសារសាធារណៈ:ក្លែង»

ខេត្តបន្ទាយមានជ័យ៖យោងទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន១០នាក់ ចូលខ្លួនមកដាក់ពាក្យប្តឹងនៅអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ លេខ-២៧៥៣ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះបានអោយដឹងថាមន្ត្រីនៅក្នុងខេត្តបន្ទាយមានជ័យមួយចំនួនកំពុងតែមានឈ្មោះពាក់ព័ន្ធរឿងក្លែងបន្លំឯកសារ បំភាន់មន្ត្រីសុរិយាដីក្នុងការចុះបញ្ជីដីធ្លី តាមបញ្ញត្តិក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា យោងតាមឯកសារដើមបណ្តឹង នៅក្នុងនោះមានឈ្មោះ១១រូបមានអសយដ្ឋាននៅភ្នំពេញ ១រូបនៅខេត្តព្រៃវែង និង៥រូបទៀតនៅខេត្តបន្ទាយមានជ័យ នៅចំនុចលេខរៀងលេខ:១៤លោក ប៉ាល់ សេដ្ឋា អតីតចៅសង្កាត់និមិត្ត។លេខ:១៥លោក ប្រាក់ ប៉ូលី ជាប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាលក្រុងប៉ោយប៉ែត។ លេខ:១៦លោក ង៉ោ ម៉េងជ្រួន អតីតជាអភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែតនិងបច្ចុប្បន្នជាអភិបាលរងខេត្តបន្ទាយមានជ័យ។ លេខ:១៧លោក លី សារី អតីតជាប្រធានមន្ទ្រីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាអភិបាលរងខេត្តបន្ទាយមានជ័យ ដើម្បីរកលាភសក្ការ:នៅពេលខ្លួនមានតំណែងតួនាទី ប្រើវិធីសាស្ត្រទាំងបំពាន បង្កហានិភ័យដល់ប្រជាពលរដ្ឋ អ្នកដែលរងគ្រោះពិតប្រាកដគឺប្រជាពលរដ្ឋទាំង៥១គ្រួសារ ប្អូនប្រុសម្នាក់នៅក្នុងចំណោមដើមបណ្តឹងបានបញ្ជាក់ប្រាប់សារព័ត៌មានយើងបន្តថាលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួយរកដំណោះជាច្រើនដងមកហើយដែលដោយដំណោះស្រាយទាំងនោះមិនសាកសមនិងការទទួលដីរបស់ពួកគាត់ម្នាក់មានចំនួន២ហិចតា បែបជាអោយពួកគាត់ជាដីឡូតិ៍ក្បាល៨ម៉ែត្រនិងបណ្តោយ២០ម៉ែត្រទៅវិញតើអ្នកណានិងសុខចិត្ត។ ប្រសិនបើគេមិនទាន់ភ្លេចទេរឿងលោក ង៉ោ ម៉េងជ្រួន កាលពីគាត់នៅជាអភិបាលក្រុងប៉ោយប៉ែត មិនខុសកាលពីជំនាន់លោកអតីតមេឃុំប៉ោយប៉ែត លោក ខៀវ រដ្ឋា ដែលរត់យកត្រាឃុំ ទៅជាមួយផង ហើយចេះតែបោះលើឯកសារដី បណ្តាលអោយមានការវឹកវរម្តងហើយម្តងទៀត។សូមបញ្ជាក់ផងដែលថាលោក សាន ស៊ានហូអភិបាលស្រុកអូរជ្រៅ ធ្លាប់ផ្ទុះកំហឹងជាមួយនិងលោក ង៉ោ ម៉េងជ្រួន អតីតចៅហ្វាយក្រុងប៉ោយប៉ែតរូបនេះម្តងរួចទៅហើយដោយកាលនោះលោក សាន ស៊ានហូ បានលើកឡើងថាអំពីភាពអវិជ្ជមាន ជាច្រើនរបស់លោក ង៉ោ ម៉េងជ្រួន ដែលធ្វើជាអភិបាលក្រុងប៉ោយប៉ែតយូរហើយ ប៉ុន្តែគ្មានឃើញអភិវឌ្ឍន៍អ្វីសោះ ក្រៅពីស៊ីញ៉េ យកលុយដាក់ហោប៉ៅ ហើយមិនព្រមធ្វើផ្លូវអោយប្រជាពលរដ្ឋបានធ្វើដំណើរទេ លោក ង៉ោ ម៉េងជ្រួន ជាមន្ត្រីដែលពោរពេញទៅដោយរឿងអាស្រូវជាប់ខ្លួន បែរជាបានឡើងឋាន:ទៅវិញ?សូមACUនិងក្រសួងមហាផ្ទៃ ជួយសេីបអង្កេតមើល ភាពមិនប្រក្រតី ដែលបង្កឡើងដោយអតីតចៅហ្វាយក្រុងប៉ោយប៉ែតនេះផង បច្ចុប្បន្ននេះលោក ង៉ោ ម៉េងជ្រួន ត្រូវបានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដោយផ្តល់សិទ្ធិអោយ លោក ង៉ោ ម៉េងជ្រួន កាន់ការងារសេដ្ឋកិច្ចទាំងអស់ទូទាំងខេត្ត ជាពិសេសកាន់ការងារតាមច្រកទ្វារព្រំដែន និងដោះស្រាយទំនាស់ដីធ្លីក្រុងប៉ោយប៉ែត។ ជាទូទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ស្រលាញ់ភាពយុតិ្តធម៌ ស្រលាញ់សន្តិភាពនិងអភិវឌ្ឍន៍ តែងតែផ្តល់ដំបូងមានជាច្រើនក្នុងការជំរុញមន្ត្រីថ្នាក់ក្រោមជាតិអោយខិតខំបំពេញកាតព្វកិច្ចដើម្បីបំរើប្រជាពលរដ្ឋនិងយកចិត្តទុកដាក់អោយបានភ្ជាប់ផ្ជួន តែគួរអោយសោកស្តាយ អនុសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ហាក់ដូចជាមិនមានប្រសិទ្ធិភាព ជាមួយមន្ត្រីក្រោមឱវ៉ាតទៅវិញ ដូចពាក្យចាស់លោកពោលថាគោរពអស់ពីដួងចិត្ត តែការគិតខុសពីទង្វើដែលខ្លួនកំពុងសាង។