ខេត្តកំពង់ធំ៖ កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០០៨ បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងប្រគល់ភារកិច្ចដល់កងកម្លាំង ដើម្បីចាត់តាំងកម្លាំងត្រៀមប្រយុទ្ធ ក្នុងកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតក្រោមឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមាន ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការ គ្រប់កងឯកភាព ពិធីនេះគឺធ្វើឡើង នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០។
ថ្ងៃឈប់សម្រាក ដើម្បីសងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចំនួន០៥ ថ្ងៃ ដោយចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ តាមជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកតម្លៃ នៃនយោបាយឈ្នះ ឈ្នះ ទើបធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពដូចសព្វថ្ងៃ ដូចនេះយើងទាំងអស់គ្នាត្រូវ អរគុណសន្តិភាព-អគុណនយោបាយឈ្នះឈ្មះដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក ប្រត្តិបត្តិករនយោបាយ ដែលនាំនូវសន្តិភាពនិងឯកភាពជាតិពេញលេញ។
លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអាននូវបទបញ្ជាលេខ០០៨/២០២០ របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ដល់គ្រប់កងឯកភាពដែលមានការពាក់ព័ន្ឋត្រូវអនុវត្តន៍ ឲ្យមានប្រសិទ្ធភាពខ្ពស់ ១- ត្រូវធ្វើផែនការបែបចែកកម្លាំងសហការជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី ការពារសន្តិសុខ សុវត្ថិភាព នៅគ្រប់រម្មណីយដ្ឋាននានា ដើម្បីប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងដំណើរកំសាន្តនាឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
២- ក្រៅពីកម្លាំងចេញបេសកកម្មនៅតាមគោលដៅ គ្រប់កងឯកភាពត្រូវចាត់តាំងកម្លាំងប្រចាំការ-ប្រចាំបញ្ជាក្នុងអង្គភាព ឲ្យបានយ៉ាងតិច50% នៃចំនួនកម្លាំងកំពុងគ្រប់គ្រង។ ៣- ត្រូវត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ដោះស្រាយយថាហេតុផ្សេង និង ជួយសង្គ្រោះប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយដោយធម្មជាតិនិងអគ្គីភ័យ ។
រសៀលថ្ងៃដដែលឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបន្តជួបសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ ត្រៀមសម្រាប់ចល័តការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមគោលដៅនានា ទូទាំងខេត្ត នូវចំណុចសំខាន់ៗមួយចំនួនរួមមាន ១- ត្រូវសហការជាមួយកងកម្លាំងដែលមានការពាក់ព័ន្ធ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សប្បាយរីករាយនៅគ្រប់ទីកន្លែងកំសាន្តនានា ទូទាំងខេត្តកំពង់ធំ
២- ត្រូវត្រៀមខ្លួនជានិច្ច ក្នុងការជួយដល់ប្រជាពលរដ្ឋ ជួបគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៣- ត្រូវបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម នៅពេលដែលប្រជាជនជួបការលំបាកផ្សេងៗ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និង ស្ថាប័ន ចំណុះ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែអនុវត្តន៍បានល្អនូវ វិន័យសណ្តាប់ធ្នាប់គុណធម៌ និងសីលធម៌ល្អ ក្នុងការគោរពប្រណិប័តន៍ តាមបទបញ្ជាក៏ដូចជា លក្ខន្តិកៈ និង បទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ ។ដោយ ប៊ុន រដ្ឋា