លោកហ៊ីល រ៉ាយា: ករណីម្ចាស់ដីមានប្លង់រឹងប្តឹងអ្នករំលោភយកដីពីមុខជាចំណីថ្នល់ជាតិលេខ៦នៅក្រុងសិរីសោភ័ណនិងអញ្ជើញភាគី ទំនាស់មកដោះស្រាយបន្ទាន់ក្នុងសប្ដាហ៍នេះ

បន្ទាយមានជ័យ:ករណីម្ចាស់ដីមានប័ណ្ណសម្គាល់អចលវត្ថុឬហៅថាប្លង់រឹងបានប្តឹងអ្នករំលោភយកដីពីមុខជាចំណីថ្នល់ជាតិលេខ៦ នៅភូមិចកសង្កាត់ ព្រះពន្លាក្រុងសិរីសោភ័ណ លោក ហ៊ិល រ៉ាយានិងអញ្ជើញភាគី ទំនាស់មកដោះស្រាយបន្ទាន់ក្នុងសប្ដាហ៍នេះ។
អ្នករងការចោទប្រកាន់គឺលោកយក់ ករុណា (ហៅម៉ៅ) រស់នៅ ភូមិចកសង្កាត់ព្រះពន្លាបានអះអាងប្រាប់កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២០ថា៖ ខ្លួនកាន់កាប់ដីចំណីថ្នល់មែន ប៉ុន្តែមានបង្កាន់ដៃទទួលស្គាល់ពីអាជ្ញាធរស្រុកសិរីសោភ័ណដែលចុះហត្ថលេខាដោយលោកសុិន អរ ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត(បន្ទាយមានជ័យ ) តាំងពីឆ្នាំ១៩៨៧ ។
គឺមានទំហំបណ្តោយ២៤៦ម៉ែត្រគុណទទឹង៣០ម៉ែត្រ គឺនៅពីមុខដី(របស់សមមិត្តវង កាន លេខាគណៈកម្មាធិការបក្សប្រជាជនកម្ពជាខេត្តបន្ទាយមានជ័យដែលនៅខាងក្រោយ ហើយមានប្លង់ស្លាបមាន់នោះ) ។ពោលគឺបើកាត់ចំណិផ្លូវជាតិអោយអស់ទៅ ខ្លួនក៏សល់ទទឺង១២ម៉ែត្រ បណ្តោយ២៤៦ម៉ែត្រដែរ ។
លោកយក់ ករុណា បានបន្តថា៖ តមកដីនោះលោកបានផ្ទេរកម្មសិទ្ធិ(លក់) លើកទី១ មួយផ្នែកទៅអោយអ្នកស្រីសួន ចិន្តា ដែលបង្កាន់ដៃមានចុះហត្ថលេខាលោកគង់ លឿ អភិបាលស្រុកសិរីសោភ័ណ ។និងលើកទី២ បានលក់១ផ្នែកទៀត ទៅអោយអ្នកស្រីសួន សំរឹទ្ធិ ដែលមានបង្កាន់ដីចុះហត្ថលេខាដោយលោកអ៊ុ រាត្រី អភិបាលក្រុងសិរីសោភ័ណ ។

សូមបញ្ជាក់ថា អ្នកស្រីសួន ចិន្តា និងអ្នកស្រីសួន សំរឹទ្ធិ ជាប្អូននិងកូនរបស់លោកសួន បវរ អតីតអភិបាលខេត្តបន្ទាយមាជ័យ ។
លោកបានបន្តថា ៖ តមកនៅឆ្នាំ២០០៧ លោកបានស្នើសុំទៅលោកស្រីចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ តាមរយៈលោកវ៉ៃ កេងលី អភិបាលរងរត់ការ ដើម្បីចាក់ដីបំពេញ ។
តែលោកផ្អាកចាក់ទៅវិញព្រោះគ្មានលុយ ។លុះមកដល់ថ្ងៃទី១១ខែសីហានេះ លោកចាក់ដីតែត្រង់ដីរបស់លោកៗមិនបានធ្វើលិខិតផ្លូវការទៅអាជ្ញាធរនិងជំនាញទេ ដោយសំអាងថា ធ្លាប់បានសុំតាំងពីឆ្នាំ២០០៧ រួចហើយ ។ចំពោះខាងមន្ទុីរធនធានទឹក មន្ទីរសាធារណការ មន្ទីរបរិស្ថាន លោកបានស្មើផ្ទាល់មាត់ ហើយមន្ត្រីក៏បានចុះមកពិនិត្យដែរ ។ក្នុងនោះក៏មានមន្ត្រីនគរបាលសណ្តាប់ធ្នាប់ខេត្ត ក៏ចុះត្រួតពិនិត្យផងដែរ ។ពោលគឺករណីដីនេះ មន្ត្រីអាជ្ញាធរ និងជំនាញនានាក៏មិនបានហាមឃាត់មិនអោយចាក់ថី ។ហើយម្ចាស់ដីថ្មីដែលនៅខាងក្រោយ ក៏មិនមានបណ្តឹងណាមួយដែរ។ទោះជាអះអាងដ៏ក្បោះក្បាយដូច្នេះក្តី ក៏លោកយក់ ករុណា មិនបានបង្ហាញលិខិតបញ្ជាក់ណាមួយឡើយ ។
លោកហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ប្រាប់នៅថ្ងៃទី១១ ខែសីហាថា ៖ ករណីដីដូចខាងលើ គឺមានបាតុភាព ហើយលោកក៏មិនទទួលបានឯកសារបញ្ជាក់ណាមួយពីលោកយក់ ករុណា នៅឡើយ ។ផ្ទុយទៅវិញ លោកបានទទួលឯកសារនិងប្លង់រឹងនៃដីរបស់ម្ចាស់នៅពីក្រោយដីចំណីផ្លូវជាតិលេខ៦នេះទៅវិញ ។លោកយឿម គង់ រស់នៅភូមិ៤សង្កាត់ព្រះពន្លា ជាម្ចាស់ដីនៅផ្នែកខាងក្រោយបានប្រាប់កាសែតរស្មីកម្ពជាថ្ងៃទី១១ខែសីហាថា៖ ដីនោះមានទំហំ១២ហិចតា ដែលោកបានទិញពីអ្នកស្រីពំ ភួង ភរិយាសពលោកវង កាន អតីតលេខាគណៈកម្មាធិការបក្សប្រជាជនកម្ពជាខេត្តបន្ទាយមានជ័យដែលមានប្លង់ស្លាបមាន់ ។ហើយពេលផ្ទេរកម្មសិទ្ធិឬ កាត់ឈ្មោះ នោះ លោកក៏បានធ្វើប័ណ្ណសម្គាល់អចលនវត្ថុ(ប្លង់រឹងថ្មី) ផងដែរ ដោយមានព្រំដីប៉ែកខាងជើងទល់នឹងប្រឡាយស្នាមភ្លោះផ្លូវជាតិលេខ៦ (ឬទល់ដីចំណីថ្នល់ជាតិលេខ៦ ដែលឈ្មោះយក់ ករុណា បានចាប់យកនិងចាក់ដីនោះ ) ។លោកយឿម គង់ បានបន្តថា ៖ ករណីនេះ លោកបាន ដាក់បណ្តឹងស្នើសុំរកដំណោះស្រាយទៅរដ្ឋបាលខេត្តបន្ទាយមានជ័យហើយ ។
លោកអ៊ិន ផាត អនុប្រធានទីចាត់ការអន្តរវិស័យ សាលាខេត្តបានអោយដឹងថា ៖ ករណីនេះ មានបណ្តឹងមកសាលាខេត្តហើយ ៕