ខេត្តមណ្ឌលគិរី៖ខារ៉ាអូខេ មួយកន្លែងយីហោ កាឡាក់ស៊ីធូ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម នៅក្នុងស្រុកកែវសីមា ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការបង្រ្កាប និងផ្អាកអាជីវកម្ម ខណៈទីតាំងខារ៉ាអូខេ ខាងលើនេះ មិនអនុវត្តឲ្យបានត្រឹមត្រូវទៅតាមការ
ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងយុគកូវីដ-១៩ ។ឯការចុះប្រតិបត្តិការបង្រ្កាបនេះ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង បានឲ្យដឹកថាៈកម្លាំងការិយាល័យប្រឆាំងការជួញ
ដូរមនុស្ស និងការពារអនីតិជន និងកម្លាំងអអិការដ្ឋាននគរបាលស្រុកកែវសីមា បានលបឆ្មក់ចូលបង្រ្កាបជាក់ស្តែង ក្នុងនោះបានប្រទះឃើញ មាននារីបំរើសេវាខារ៉ាអូខេ មានចំនួន០៨នាក់ និងមានអនីតិជនអាយុក្រោម១៨ឆ្នាំ ០១នាក់ និងរឹបអូសបានសម្ភារៈដែលបំរើឲ្យសេវាខារ៉ាអូខេមួយចំនួនផងដែរ ។ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំកម្លាំងនគរបាលជំនាញនៅស្រុកកែវសីមា ចុះបង្រ្កាបទីតាំងខារ៉ាអូខេខាងលើ នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង២២ និង០០នាទីនោះ ឈានទៅដល់ធ្វើការដកហូតសម្ភារៈមួយចំនួន រួមមានៈឧបករណ៍បញ្ជាបទចម្រៀងចំនួន០៣គ្រឿង. ម៉ៃក្រូហ្វូនចំនួន ០៤គ្រឿង. ក្បាលអ៊ីហ្វិចចំនួន០៣គ្រឿង និងអំភ្លីចំនួន០៣គ្រឿង សម្ភារឡទាំងនេះសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថាៈស្របពេលដែលជម្ងឺកូវីដ-១៩ នៅតែមានវត្តមានក្នុងប្រទេសកម្ពុជាគ្រប់សេវាកម្មខារ៉ាអូខេ និងក្លឹបកំសាន្តនានា ដែលមានការប្រមូលផ្តុំមនុស្សច្រើនទាំងអស់ ត្រូវផ្អាកសកម្មភាព ដើម្បីអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ-១៩ ក្នុងនោះដែមន្ទីរទេសចរណ៍ ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏បានចុះធ្វើការអប់រំផ្សព្វផ្សាយ និងបិតបំរាម ក្នុងការមិនអនុញ្ញាត្តិឲ្យមានការបើកសេវាកម្មបម្រើការ៉ាអូខេឡើយ ៕