កំពង់ចាម: មនុស្ស៥នាក់បានលង់ទឹកនៅមុខវត្តជ្រោយថ្ម ក្រុងកំពង់ចាម ដោយជួយសង្គ្រោះបានបីនាក់ ចំណែក២នាក់ទៀតបានស្លាប់។ ជនរងគ្រោះដល់អាយុជីវិតជាក្មេងស្រីនឹងមនុស្សប្រុសវ័យចំណាស់មានអាយុ៣០ឆ្នាំជាងត្រូវបានរកសពឃេីញហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នៅមុខវត្តជ្រោយថ្ម ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
បេីតាមប្រជាពលរដ្ធដែលបានឃេីញក្នុងហេតុការនោះបានអោយដឹងថា នៅវេលាម៉ោង១១ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គេបានឃេីញមានមនុស្សវ័យចំណាស់អាយុជាង៣០ឆ្នាំ ម្នាក់និងក្មេងប្រុសស្រី៤នាក់ បាននាំគ្នាទៅងូតទឹកទន្លេលេងក្បែរមាត់ច្រាំងមុខវត្តជ្រោយថ្ម លុះរំលងបានប្រមាណជា២០នាទី ក៏បានលង់ទឹកហេីយស្រែកអោយគេជួយ ភ្លាមៗនោះបុរសវ័យចំណាស់នោះ ក៏បានហែលទៅជួយក្មេងប្រុសម្នាក់បាន ហេីយបានបន្តទៅជួយក្មេងស្រីម្នាក់ទៀត តែមិនអាចជួយបាន ក៏បានលង់ទឹកបាត់ខ្លួនទាំង២នាក់តែម្ដង ។ ដោយឡែកក្មេងប្រុស៣នាក់ទៀត ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរបានឃេីញ ហេីយបានចុះទៅជួយទាន់ពេលវេលា រួចបញ្ជូនទៅមន្ទីពេទ្យខេត្តកំពង់ចាម។ ចំណែកក្មេងស្រីនិងមនុស្សវ័យជាង៣០ឆ្នាំបានរកឃើញសពនៅវេលាម៉ោង៤ល្ងាចថ្ងៃដដែល ៕