លោកសាយ វាសនា ព្រះ​រាជអាជ្ញា រង ដឹកនាំកម្លាំងក្របួចរថយន្ត​ធុនយក្យដឹកខ្សាចលើសទម្ងន់ពាក់ស្លាកលេខក្លែងក្លាយបើកគេចវេសជញ្ជីង

0

ខេត្តកំពង់ធំ រថយន្តធុនយក្ស ចំនួនពីរគ្រឿង ដែលតែងតែគេចវេស ជញ្ជីង ថ្លឹងរថយន្ត ត្រូវបាន សមត្ថកិច្ច នៃកងរាជហត្ថ ខេត្តកំពង់ធំ ធ្វើការបង្ក្រាប បាននៅ ព្រឹកថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២០​ ស្ថិតនៅភូមិវាំង ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកសាយ វាសនា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ចុះស្ទាក់ចាប់ រថយន្តចំនួនពីរគ្រឿងជារថយន្តធុនយក្យ វេអង
ដែលបានដឹកខ្សាច់លើសទម្ងន់ នឹងពាក់ស្លាកលេខភ្លែងក្លាយ គេចវេះជញ្ជីង ក្រោមការបញ្ជាផ្ទាល់ របស់ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការ​អមសាលាដំបូង ខេត្តកំពង់ធំ.។
យោងតាមប្រភពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុក បានធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងជញ្ជីង នៅឃុំប្រាសាទស្រុកសន្ទុក ខេត្ត​កំពង់ធំ​នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ មានការឃុបឃិតគ្នា ជាមួយនិងម្ចាស់រថយន្ត ដឹកខ្សាច់ប្រភេទវេអង ក្នុង មួយយប់ ពី ៣០ ទៅ៤០ ឡាន ដោយដឹកចេញពីស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម.ឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តដោយបង់លុយ ១៥ ម៉ឺនរៀលក្នុងមួយឡាន ហើយឆ្ពោះទៅខេត្តសៀមរាប ដើម្បីដាក់នៅព្រលានយន្តហោះថ្មី ក្រោយមកក្រុមបំផ្លិចបំផ្លាញ ផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ បានប្រើល្បិច ឱ្យរថយន្តធុនយក្សទាំងនេះ បើកគេចវេសជញ្ជីង។

តៃកុង​រថយន្ត​វេ​អង​ដឹកខ្សាច់​ ឈ្មោះ​អៀង វិល័យ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំស្វាទៀប ស្រុក​ចំការលើ.ខេត្ត​កំពង់​ចាម​ បានអះអាងថា រាល់​ពេលរថយន្តរបស់លោក បើកមកដល់ជញ្ជីង គឺមិនបាច់ចូលថ្លឹងនោះទេ គឺបង់តែ១៥ម៉ឺនរៀល ជាការស្រេច ហើយរថយន្តរបស់លោក ២គ្រឿង​ពាក់ស្លាកលេខដូចគ្នា 3A¬6578 ដោយមួយគ្រឿងមានពន្ឋ មួយគ្រឿង ទៀតអត់មានពន្ឋដោយសាររថយន្ត កាត់​តកែច្នៃ​ពី៥តោនមកវេអង។
លោក សាយ វាសនា​ ព្រះ​រាជអាជ្ញា​រង បាន​បញ្ជាក់ថា រថយន្តទាំង ២ គ្រឿងត្រូវបាននាំត្រឡប់ទៅទីតាំងជញ្ជីង ថ្លឹងរថយន្ត ហើយនិងបញ្ជូនទៅ ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​តាម​នីតិវិធី។
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានអបអរសាទរ ចំពោះចំណាត់ការ របស់ឯកឧត្តម ស៊ិន វិរៈ​ ព្រះ​រាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្ត​កំពង់ធំ​ និង ឯកឧត្តម​ សុខ​លូ​អភិបាល​ខេត្ត​កំពង់ធំ ប្រធាន​គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខេត្ត​កំពង់ធំ​ រួមចំណែក​លោក សាយ វាសនា​ព្រះ​រាជអាជ្ញា​រង និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែល​បាន​បង្រ្កាប​ទប់ស្កាត់​ការដឹកលើសទម្ងន់ ដែល​បណ្ដាល​ឲ្យ​មាន​ការខូចខាត​ផ្លូវ​ថ្នល់​ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ។
៊ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខា ធិការក្រសួងសាធារណៈការដឹកជញ្ជូន បានមានប្រសាសន៍ថា ជានិច្ចជាកាលឯកឧត្តម ទេសរដ្ឋមន្រ្តីតែងតែមានការណែនាំ ដល់មន្រ្តីស្ថានីយ៍ ទាំងអស់ឲ្យមានការ ប្រុងប្រយ័ត្ននិង យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ឡានដឹកលើសទម្ងន់ កំណត់កំរិតដើម្បី ចៀសវាងការខូចខាតផ្លូវថ្នល់ ក្នុងការកំណែទម្រង់បានលទ្ធផលល្អច្រើន ដោយមានការអនុវត្តតាមច្បាប់បានច្រើន ចុងក្រោយបានទទួល ព័ត៌មានរសើបឡើងវិញ ចំពោះមុខក្នុងនាមឯកឧត្តម រដ្ឋមន្រ្តីត្រូវតែស្រាវជ្រាវឡើងវិញ ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះមន្រ្តីណាដែលមានការខិលខូច ។
ឯកឧត្តម គង់ វិមាន បានបញ្ជាក់ថា នេះជាវិធានការរឹតបន្តឹង ការអនុវត្តច្បាប់ទាំងអស់គ្នា មិនមែនតែចំពោះមន្រ្តីប្រចាំស្ថានីយ៍ទេ រួមទាំងបងប្អូនដែលមានរថយន្ត និងការដឹកជញ្ជូនសូមឲ្យចូលរួមគោរពច្បាប់ទាំងអស់ គ្នាផង បើមិនអញ្ចឹងទេផ្លូវថ្នល់នៅកម្ពុជា ទោះបីផ្លូវធ្វើជាប់ប៉ុណ្ណាក៏មិនអាចទ្រាំទ្រ ដោយការដឹកលើសទម្ងន់ ដោយមិនបានគោរពផ្លូវច្បាប់បានដែរ គឺមិនអាចធានាបានទេ ទាល់តែយើងចូលរួមទាំងអស់គ្នាផង។
ដោយ ប៊ុន រដ្ឋា