ព្រះវិហារ: បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនិងឈ្មួញទុច្ចរឹតបាននាំយកគ្រឿងចក្រ លួចចូលទៅឈូសឆាយដីព្រៃបម្រុងទុករបស់រដ្ឋស្ថិតក្នុងដែនអភិរក្សគូលែនព្រហ្មទេព ចំណុកូនភ្នំខាងជេីងភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
តាមប្រភពព័័ត៌មានពីប្រធានស្នាក់ការព្រៃវែងលោកលាងបានប្រាប់តាមទូស័ព្ទនៅយប់ថ្ងៃទី15បានអោយដឹងថា
មានអ្នកកាសែកបានឃេីញគ្រឿងចក្រឈូសឆាយដីរបស់រដ្ឋទេីបរាយការណ៍ទៅ
លោកស៊ូសេរីអភិបាលរងខេត្តព្រះវិហារទទួលបន្ទុកការងារបង្ក្រាបបទល្មើសធនធានធម្មជាតិលោកបានបញ្ជារឱ្យមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តចុះទៅត្រួតពិនិត្យទីតាំងខាងលើរហូតឈានដល់ការឃាត់ចាប់បានគ្រឿងចក្រ១គ្រឿង។សមត្ថកិច្ចកំពុងតែបន្តរស្វែងរកម្ចាស់គ្រឿងចក្រនឹងឈ្មួញទុច្ចរឹតខាងលើ ដើម្បី ប្តឹងទៅតុលាការ ។
សមត្ថកិច្ចបន្តចុះ ស្រាវជ្រាវនិង ស្វែងរក អត្តសញ្ញាណ ម្ចាស់ គ្រឿងចក្រ ដើម្បី រៀបចំ កសាងសំណុំរឿងបញ្ជូនឡើងតុលាការ”។រហូត មក ទល់ ពេល នេះ សមត្ថកិច្ចនៅមិនទាន់បានវាស់វែងពីទំហំដីដែលត្រូវបាន គេ ឈូសឆាយ នោះ នៅ ឡើយ ទេ ។ខណៈ អ្នក បើកបរនេះ នៅ មិនទាន់ចេញមុខមកទទួល ខុស ត្រូវ លើ ករណី នេះ នៅ ឡើយ ។ប្រធានស្នាក់ការព្រៃបានបន្តទៀតថាចាំព្រឹកសិនគាត់និងប្រាប់ម្តងទៀត។