ខេត្តស្ទឹងត្រែង៖ឯកឧត្តម ឡូយ សុផាត សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការក្រុមការងារបក្សចុះ
មូលដ្ឋានខេត្តស្ទឹងត្រែង បានលើកឡើងថាៈវិស័យទេសចរណ៍អន្តរជាតិ នៅកម្ពុជាបានធ្លាក់ចុះ៩៩%នាពេលបច្ចុប្បន្ន ចាប់តាំងពីមានបញ្ហាកូវីដ-១៩ ធ្វើឲ្យកម្ពុជារងផលប៉ះពាល់ ។ ការលើកឡើងនេះគ្រាដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងត្រែងនាពេលថ្មីៗនេះ ។
ឯកឧត្តម ឡូយ សុផាត បានលើកឡើងទៀតថាៈផ្នែកវិស័យទេសចរណ៍ បរទេស នៅប្រទេសកម្ពុជាយើង មានការធ្លាក់ចុះ រហូតធ្វើឲ្យចំណូលជាតិ បាត់ពី ២៥០០លាន ទៅ ៣០០០លានដុល្លារអាមេរិក ។ចំពោះវិស័យកាត់ដេរវិញ ក៏ប្រទេសកម្ពុជាបាត់បង់ប្រហែល ក្នុងចន្លោះ ៦០% ឡើងទៅផងដែរ ដែលបណ្តាលមកពីបាត់ទីផ្សារ បញ្ចារទិញ ធ្វើឲ្យកម្មករមានការខ្វះខាត ។ ក្នុងនោះដែរចំពោះវិស័យសំណង់ និងផ្នែកសេវាកម្មផ្សេងៗ ប្រទេសកម្ពុជា យើងមិនសូវប៉ះពាល់ប៉ុន្មាននោះទេ! ដោយកម្មករនៅមានការងារជាធម្មតា ។ ចំពោះវិស័យ កសិកម្ម ក្រៅពីដំណាំស្វាយ ដំណាំស្រូវ អង្ករ និងចិញ្ចឹមសត្វ ផ្សេងៗនោះ គឺនៅដំណើរការល្អជាធម្មតា ដោយនៅមានទីផ្សារ និង យើងនៅមានទំនិញ ។
ឯកឧត្តមបានបញ្ជាក់ថាៈមូលហេតុនេះហើយ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ ក្នុងដំណាក់កាល-កូវីដ១៩ នេះ គឺត្រូវជំរុញ និងលើកស្ទួយលើវិស័យ កសិកម្មឲ្យខ្លាំង ព្រោះវិស័យកសិកម្ម អាចទ្រទ្រង់ បានខឿនសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឲ្យប្រជាជនកម្ពុជាអាចរស់បាន ក្នុងពេលលំបាកពេលនេះ មិនមានបញ្ហាប្រឈមដូចបណ្ដាប្រទេសដទៃទៀត ។ ឯកឧត្តម បន្ថថា. បច្ចុប្បន្នប្រទេសកម្ពុជាយើង ជាពិសេសនៅក្នុងខែកក្កដាឆ្នាំ២០២០នេះ កម្ពុជា បាននាំចេញស្រូវ អង្ករ ទៅក្រៅប្រទេស បានជាង៦០មឺុនតោនហើយ នេះបើប្រៀបធៀបនិងឆ្នាំកន្លងទៅ ប្រទេសយើង នាំចេញស្រូវ អង្ករ ទៅក្រៅប្រទេសបានតែជិត៥០មឺុតោន ក្នុង១ឆ្នាំតែប៉ុណ្ណោះ ៕