មួុយពាន់សំណាងរថយន្តលុចសុីសRX300បើកល្បឿនលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់បណ្តាលអោយធ្លាក់ចូលប្រឡាយទឹក បង្ករដោយខ្លូនឯង

ខេត្តសៀមរាប៖ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង ដោយខ្លូនឯងនៅ​វេលា​ម៉ោង​១០​និង​៤០ នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០  ត្រង់​ចំណុច​ស្ពាន​ក្បាល​ប្រើស ចន្លោះ​គីឡូម៉ែត្រ​លេខ 46-47 ស្ថិត​នៅ​ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប 

តាមប្រភពសមត្ថកិច្ចបានអោយដឹង​ថា៖ រថយន្ត ម៉ាក LUXES RX300 ពណ៌ ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2N: 0890 សេរី​ឆ្នាំ​2000 ​

អ្នកបើកបរ​ឈ្មោះ នួន រឿ​ន ភេទ​ប្រុស អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ព្រែក​លាវ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ហើយ​នៅ​ក្នុង​រថយន្ត​នោះ​មាន​អ្នក​រួម​ដំណើរ​ក្នុង​នោះ​ចំនួន​៤​នាក់ ផង​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ ។

ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ជួយ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ មិន​ឱ្យ​មានការ​កកស្ទះ​ចរាច​រា​ណ៍ និង​ធ្វើការ​វាស់វែង​ស្ទួ​ច​រថយន្ត​បង្ក​ដោយ​ខ្លួនឯង​យក​ឡើង​មក​លើគោក​។

មូលហេតុ អ្នកបើកបរ​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​ផ្លូវ​កោង​ជាន់​ហ្វាំ​ង​មិន​ជាប់​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ទឹក​ប្រឡាយ ខូចខាត​រថយន្ត ១ គ្រឿង​ស្រាល ។ បច្ចុប្បន្ន​កម្លាំង​បាន​ធ្វើការ​ប្រគល់​រថយន្ត​បង្ក​ដោយ​ខ្លួនឯង​ទៅ​ឱ្យ​ម្ចាស់​យក​ទៅ​ជួសជុល​វិញ ៕